• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីនិងចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង ៤០ ដោយពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅថ្ងៃទី ២០ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនដោយជោគជ័យ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ចាប់ដៃគ្នាក្នុងពិធីចុះហត្ថលេខានៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ (រូបថត៖ Maxim Shemetov/AP)

ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ពូទីន (ថ្ងៃទី ១៩-២០ ខែឧសភា) មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាពន្យាពេលសន្ធិសញ្ញាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលរវាងចិននិងរុស្ស៊ី។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីផងដែរ។

ថ្លែងទៅកាន់សារព័ត៌មាន ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានអះអាងថា ទំនាក់ទំនងចិន-រុស្ស៊ី កំពុងស្ថិតនៅ «កម្រិតខ្ពស់ក្នុងប្រវត្តិសាស្ត្រ» ហើយបានក្លាយជាគំរូថ្មីរវាងមហាអំណាចនៅក្នុងបរិបទពិភពលោកដែលមិនអាចទាយទុកជាមុនបាន។ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបន្តរក្សាគោលការណ៍មិនចូលបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នា និងមិនតម្រង់គោលដៅលើភាគីទីបី ហើយបានសន្យាពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រលើបញ្ហាអន្តរជាតិនានា។

ចំណែក​លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរុស្ស៊ី-ចិន ឥឡូវនេះបានឈានដល់ «កម្រិតមិនធ្លាប់មានពីមុនមក» ដែលមានលក្ខណៈស្វ័យភាព និងមិនផ្អែកលើការប្រែប្រួលអន្តរជាតិ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារអន្តររដ្ឋាភិបាល អន្តរក្រសួងនិងសហគ្រាសប្រមាណ ៤០ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២៤០ ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រតិបត្តិការភាគច្រើនត្រូវបានអនុវត្តន៍ជាប្រាក់រូប្លិ៍និងប្រាក់យ័ន។ នាពេលខាងមុខ រុស្ស៊ីនឹងធ្វើទំនើបកម្មផ្លូវដែកឆ្លងស៊ីបេរី ផ្លូវដែក Baikal-Amur (BAM) និងច្រករបៀងដឹកជញ្ជូនអាកទិក ដើម្បីបង្កើនការតភ្ជាប់ភស្តុភារកម្មជាមួយប្រទេសចិន៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top