• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

យោងតាមរបាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតតាំងពីមុនមក។
មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ – NIC។ រូបភាព៖ NIC

របាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់​ StartupBlink បាន​បង្ហាញថា ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម​នវានុវត្តន៍របស់វៀតណាមបន្ត​កែលម្អយ៉ាងខ្លាំង ទាំងចំណាត់ថ្នាក់ និងអត្រាកំណើន។ ជាពិសេស វៀតណាមបាន​កើន​ ៥ កាំឡើង​ដល់​ចំណាត់​ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន​ពី​មុន​មក​។ របាយការណ៍នេះ​​បាន​វាយតម្លៃថា វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើនលេចធ្លោ ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ពី ២១-៥០ ទូទាំងពិភពលោក។

StartupBlink វាយតម្លៃថា វៀតណាម និងថៃ គឺជាប្រទេស​ទាំង​ពីរដែលមានកំណើនលេចធ្លោនៅក្នុងតំបន់។ នៅកម្រិតទីក្រុង ទីក្រុងហូជីមិញ​របស់​វៀតណាម​បានចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មកំពូលទាំង ១០០ ទូទាំងពិភពលោកជាលើកដំបូង ដោយឡើង ១២កាំ ជាប់​ចំណាត់ថ្នាក់លេខ ៩៨ នៅលើពិភពលោក៕​

Global Startup Ecosystem Index គឺជាតារាង​​រៀប​ចំណាត់ថ្នាក់ប្រចាំឆ្នាំ​ដែលបានបោះពុម្ពផ្សាយដោយ StartupBlink ចាប់តាំងពីឆ្នាំ ២០១៧ មក ដោយវាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មរបស់ប្រទេស និងទីក្រុងនានាទូទាំងពិភពលោកដោយផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗ រួមទាំងទំហំប្រតិបត្តិការ គុណភាពប្រព័ន្ធអេកូឡូស៊ី និងបរិយាកាសអាជីវកម្ម។ របាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink ត្រូវបានធ្វើឡើងដោយមានការចូលរួមពីទីក្រុងជាង ១៥០០ នៅក្នុងប្រទេសចំនួន ១២០ ទូទាំងពិភពលោក៕​

តាម vovworld.vn/km-KH

វៀតណាម និងអង់គ្លេស ឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក

វៀតណាម និងអង់គ្លេស ឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ២០ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជួបលោក Iain Frew ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម។

Top