យោងតាមរបាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតតាំងពីមុនមក។
មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ – NIC។ រូបភាព៖ NIC
របាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់
StartupBlink បានបង្ហាញថា
ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍របស់វៀតណាមបន្តកែលម្អយ៉ាងខ្លាំង
ទាំងចំណាត់ថ្នាក់ និងអត្រាកំណើន។ ជាពិសេស វៀតណាមបានកើន ៥ កាំឡើងដល់ចំណាត់ថ្នាក់លេខ
៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
របាយការណ៍នេះបានវាយតម្លៃថា វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើនលេចធ្លោ
ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ពី ២១-៥០ ទូទាំងពិភពលោក។
StartupBlink វាយតម្លៃថា វៀតណាម និងថៃ គឺជាប្រទេសទាំងពីរដែលមានកំណើនលេចធ្លោនៅក្នុងតំបន់។
នៅកម្រិតទីក្រុង
ទីក្រុងហូជីមិញរបស់វៀតណាមបានចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មកំពូលទាំង
១០០ ទូទាំងពិភពលោកជាលើកដំបូង ដោយឡើង ១២កាំ ជាប់ចំណាត់ថ្នាក់លេខ ៩៨ នៅលើពិភពលោក៕
Global Startup Ecosystem Index
គឺជាតារាងរៀបចំណាត់ថ្នាក់ប្រចាំឆ្នាំដែលបានបោះពុម្ពផ្សាយដោយ StartupBlink
ចាប់តាំងពីឆ្នាំ ២០១៧ មក
ដោយវាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មរបស់ប្រទេស
និងទីក្រុងនានាទូទាំងពិភពលោកដោយផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗ
រួមទាំងទំហំប្រតិបត្តិការ គុណភាពប្រព័ន្ធអេកូឡូស៊ី និងបរិយាកាសអាជីវកម្ម។
របាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink
ត្រូវបានធ្វើឡើងដោយមានការចូលរួមពីទីក្រុងជាង ១៥០០
នៅក្នុងប្រទេសចំនួន ១២០ ទូទាំងពិភពលោក៕