• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុមហ៊ុន Vietjet ត្រៀមនឹងទទួលយន្តហោះថ្មីចំនួន ១០ គ្រឿងទៀត

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងទទួលយន្តហោះជំនាន់ថ្មីចំនួន ១០ គ្រឿងបន្ថែមទៀត។

ក្រុមហ៊ុន Vietjet ហៀបនឹងទទួលយន្តហោះថ្មីចំនួន ១០ គ្រឿង ដោយពង្រីកផ្លូវហោះហើរអន្តរជាតិ (រូបថត៖Vietjet )

ប្រការនេះបំពេញតម្រូវការនៃការអភិវឌ្ឍ បម្រើប្រជាជន និងភ្ញៀវទេសចរតាមជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ។

យន្តហោះថ្មីនេះភាគច្រើនជាយន្តហោះ A321neo ACF ទំនើបបំផុតសព្វថ្ងៃរបស់ក្រុមហ៊ុន Airbus។ បច្ចុប្បន្ននេះ Vietjet កំពុងធ្វើអាជីវកម្មយន្តហោះជាង ១០០ គ្រឿងជាមួយនឹងជំនាន់យន្តហោះទំនើបបំផុត ទំនើបនិងសុវត្ថិភាពបំផុតនៅលើពិភពលោកដូចជា៖ A320, A321ceo, A321neo - A321neo ACF, A330 ដែលការពារបរិស្ថាននិងសន្សំសម្រៃឥន្ទៈប្រេង រួមចំណែកជួយវៀតណាមកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ (Net Zero) ត្រឹមឆ្នាំ ២០៥០។

ជាមួយនឹងយន្តហោះចំនួន ១០ គ្រឿង ដែលនឹងទទួលនាពេលខ្លីខាងមុខនេះ Vietjet ក៏នឹងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួននៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ ជាមួយនឹងគោលដៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ កម្ពុជា…៕

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top