• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងទីក្រុង Da Nang និងឡាវ

នាព្រឹកថ្ងៃទី ១៦ ខែកក្កដា លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Nguyen Van Quang បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងទៅទស្សនកិច្ច និងជូនពរស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang ។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងឡាវ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ១៩៧៧ - ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ១៦ ខែកក្កដា លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Nguyen Van Quang បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងទៅទស្សនកិច្ច និងជូនពរស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang ។

តាងនាមថ្នាក់ដឹកនាំ និងប្រជាជនទីក្រុង លេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Quang បានជូនពរ អគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang លោក Souphanh Hadaoheuang និងភរិយា ឲ្យ​មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងតួនាទីរបស់ខ្លួន។ ទន្ទឹមនឹងនោះ បានជូនពរកម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang។

លេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Quang បានថ្លែងអំណរគុណចំពោះលោកអគ្គកុងស៊ុល Souphanh Hadaoheuang ដែលមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការជំរុញទំនាក់ទំនងរវាងខេត្ត Da Nang ជាមួយបណាមូលដ្ឋាននៃប្រទេសឡាវ។

   លេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Quang និងថ្នាក់ដឹកនាំទីក្រុង ជូនផ្កាអបអរសាទរស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang (រូបថត៖ Danang.gov.vn)  
 

ទន្ទឹមនឹងនោះ លោកសង្ឃឹមថា នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang នឹងមានសកម្មភាពដ៏មានអត្ថន័យថែមទៀត ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang និងមូលដ្ឋាននានានៃប្រទេសឡាវនិយាយដោយឡែក ឲ្យបន្តសម្រេចបានជោគជ័យថ្មីៗជាច្រើនថែមទៀត។

ថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំទីក្រុង  លោក Souphanh Hadaoheuang បានសម្តែងការជៀរជាក់ថា ជាមួយនឹងលទ្ធផលល្អនាពេលកន្លងមក ទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរនិយាយរួម ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុង Da Nang និងមូលដ្ឋាននានានៃប្រទេសឡាវនិយាយដោយឡែក នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា កាន់តែទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព និងស្ថិតស្ថេរយូរអង្វែង៕

kh.qdnd.vn

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top