• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រីករាយជាមួយពិធីបុណ្យវប្បធម៌ទេសចរណ៍តំបន់ Dong នៅខេត្ត Hai Duong

នាល្ងាចថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Hai Duong ខេត្ត Hai Duong បានបើកពិធីបុណ្យវប្បធម៌ទេសចរណ៍ តំបន់ Dong ឆ្នាំ ២០១៨។ អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះមានលោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស; លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម; លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល រួមទាំងតំណាងក្រសួង បណ្តាស្ថាប័នមជ្ឈិមនិងសិល្បៈករ សិល្បៈការិនី ប្រជាជននៅខេត្ត Hai Duong រាប់ពាន់នាក់។

ទិដ្ឋភាពនៃពិធី (រូបថតៈ VOV)

នេះគឺជាពិធីបុណ្យទានខ្នាតធំមួយ ដែលបានខេត្ត Hai Duong រៀបចំជាលើកដំបូងដើម្បីអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ក្រោមប្រធាន បទ “Carnaval – Hai Duong និទាឃរដូវ”។ លោក Nguyen Duong Thai ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានឲ្យដឹងថា៖ “រាល់សកម្មភាពដែលបានប្រព្រឹត្តទៅក្នុងពិធីបុណ្យវប្បធម៌ ទេសចរណ៍ តំបន់ Dong លើកទី ១ នេះ បានបង្ហាញពីសមិទ្ធផលគ្រប់ជ្រុងជ្រោយអំពីសេដ្ឋ កិច្ចសង្គមក៏ដូចជា ឧទ្ទេសនាមអំពីសក្ដានុពលនៃវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍និងសេវាកម្មទេសចរណ៍របស់ខេត្ត Hai Duong។ ពិធីបុណ្យ Carnaval  ឆ្នាំ ២០១៩ គឺជាឱកាសមួយសម្រាប់ប្រជាជនខេត្ត Hai Duong និងប្រជាជននៅទូទាំងប្រទេសមានឱកាសស្រឡាញ់និងយល់ដឹងបន្ថែមអំពីតំបន់ដីនិងប្រជាជនខេត្ត Hai Duong ដែលពោរពេញទៅដោយសក្ដានុភាព សម្បូរទៅដោយប្រពៃណីបដិវត្តន៍ បដិសណ្ឋារកិច្ចរាក់ទាក់និងពោរពេញទៅដោយអត្តសញ្ញាណជាតិ។

បានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ ដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ពិធីបុណ្យវប្បធម៌ទេសចរណ៍តំបន់ Dong ជាព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍មានអត្ថន័យដ៏សំខាន់របស់ខេត្ត Hai Duong។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ នៅមានសកម្មភាពជាច្រើនដូចជា៖ ការតាំងបង្ហាញផលិតផលពិសេសរបស់តំបន់និងសហគ្រាសនានាទូទាំងខេត្ត; ឧទ្ទេសនាមនូវសមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា សក្កានុពលអំពីកសិកម្ម ឧស្សាហកម្មនិងទេសចរណ៍និងសកម្មភាពវប្បធម៌ កីឡាជាច្រើនទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top