• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាត្រីកំណាព្យវៀតណាម ២០២៤

នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ (ពោលគឺថ្ងៃទី ១៤ ខែទី ១ ឆ្នាំរោង ឆស័ក ២០២៤) គណៈកម្មាធិការរៀបចំពិធីបុណ្យសំខាន់ៗនៅទីក្រុងហូជីមិញបានរៀបចំកម្មវិធីរាត្រីកំណាព្យវៀតណាម២០២៤ នៅសួនឧទ្យាន Van Lang (ខណ្ឌទី ៥)។ នេះជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យមាឃបូជានិទាឃរដូវ របស់ទីក្រុងហូជីមិញ។

ជាមួយនឹងប្រធានបទ “ពាក្យចាប់ចុងជួនចាស់បន្ទរ - ចង្វាក់ថ្មីសុខដុមរមនា" រាត្រីកំណាព្យនាំមកជូនទស្សនិកជននូវការសម្តែងសិល្បៈប្លែកៗជាច្រើន ដែលបង្ហាញក្នុងទម្រង់សម្តែងចម្រុះ រាប់ចាប់ពីកំណាព្យស្មូត កំណាព្យ និងការសម្តែងចម្រៀង   សម្តែងសិល្បៈ រ៉េប ...។ តាមរយៈអត្ថបទចម្រៀង និងពាក្យកំណាព្យនានា សាធារណជនមានឱកាសរីករាយជាមួយកំណាព្យ និងចម្រៀងដែលធ្លាប់ស្គាល់អំពីនិទាឃរដូវ ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ភាគខាងត្បូង ស្វែងយល់ពីពិធីប្រពៃណី និងរបាំម៉ុងសាយ។ ជាពិសេស ការសម្តែងស្មូតបទកំណាព្យរបស់លោកប្រធានហូជីមិញ “ស្មូតកំណាព្យមាឃបូជានិទាឃរដូវ (កំណាព្យពេញបូណ៌មីថ្ងៃទី ១៥ កើតខែទី១តាមច័ន្ទគតិ) បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ កំណាព្យបានរៀបរាប់អំពី    រាត្រីព្រះច័ន្ទពេញបូណ៌មី ខែទី ១ ដែលជារាត្រីព្រះច័ន្ទពេញបូណ៌មីនៃរដូវផ្ការីកដំបូងនៃឆ្នាំ។ កំណាព្យតំណាងឱ្យភាពរឹងមាំនៃព្រលឹងរបស់មនុស្សនៃស្ថានសួគ៌និងផែនដី។ អ្វីគ្រប់យ៉ាងគឺស្រស់បំព្រងនិងពោរពេញទៅដោយភាពរឹងមាំ។

ក្នុងក្របខណ្ឌនៃកម្មវិធីរាត្រីកំណាព្យ ប្រជាជន និងអ្នកទេសចរក៏មានឱកាសទទួលបានបទពិសោធន៍ជាច្រើនដូចជា ការរាំ ច្រៀង សូត្រកំណាព្យ...; អាស្រ័យហេតុនេះ កាន់តែយល់ដឹងបន្ថែមអំពីកំណាព្យ ក៏ដូចជាការអភិរក្ស និងផ្សព្វផ្សាយកំណាព្យវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

- ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

Top