• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម - នូវែលសេឡង់៖ កម្លាំងជំរុញពីតម្លៃរួម និងកិច្ចសហប្រតិបត្តិការពហុភាគី

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅអូសេអានី ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាមនិងនូវែលសេឡង់ (១៩ មិថុនា ១៩៧៥- ១៩ មិថុនា ២០២៥) លោកស្រី Suzannah Jessep នាយកប្រតិបត្តិនៃមូលនិធិអាស៊ីនូវែលហ្សេឡង់បានអត្ថាធិប្បាយថា ទំនាក់ទំនងទ្វេភាគីវៀតណាម - នូវែលសេឡង់ត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃរយៈពេល ៥០ ឆ្នាំតភ្ជាប់រវាងបុគ្គលនិងរបៀបរបប។
លោកស្រី Suzannah Jessep នាយកប្រតិបត្តិនៃមូលនិធិអាស៊ី-នូវែលសេឡង់។ រូបថត៖ VNA

យោងតាមលោកស្រី Suzannah Jessep តម្លៃរួមនិងកិច្ចសហប្រតិបត្តិការពហុភាគីក៏បានជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីផងដែរ។ ទាំងវៀតណាមនិងនូវែលសេឡង់ គឺជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងស្ថាប័នក្នុងតំបន់ និងពិភពលោក។ ប្រទេសទាំងពីរមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះច្បាប់អន្តរជាតិ ប្រព័ន្ធពាណិជ្ជកម្មបើកចំហ ផ្អែកលើច្បាប់ សន្តិភាព និងស្ថិរភាពក្នុងតំបន់។ គុណតម្លៃរួមទាំងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ។ ទាក់ទងនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នូវែលសេឡង់នាំចេញផលិតផលទឹកដោះគោ ផ្លែឈើ ឈើ និងអាហារកែច្នៃដែលមានគុណភាពខ្ពស់ ខណៈដែលវៀតណាមផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន ស្បែកជើង និងវាយនភណ្ឌ។ ប្រទេសទាំងពីរកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការពារជាតិ និងសន្តិសុខដែនសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top