• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមសន្យាប្រកៀកស្មាជាមួយសហគ្រាស FDI


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្លែងមតិនៅវេទិកា VBF ឆ្នាំ២០១៩ (រូបថត៖ baodautu.vn)
 

នាព្រឹកថ្ងៃទី១០ ខែមករា ​ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ វេទិកាធុរកិច្ចវៀតណាម (VBF) ឆ្នាំ២០១៩ បាន​ប្រព្រឹត្ត​​ទៅក្រោម​ប្រធានបទ “តួនាទីនិងការរួមវិភាគ ទានរបស់សហគមន៍សហគ្រាស FDI ក្នុង​ការ​អភិវឌ្ឍ​​ប្រកប​ដោយឆាប់ រហ័សនិងចីរភាព”។ 

ព្រឹត្តិការណ៍​នេះត្រូវបានក្រសួងផែនការនិងវិនិយោគ ធនាគារពិភពលោកនិងអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) សហការ​រៀប​ចំ ឡើងដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង សហគ្រាសយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។
 
ថ្លែងនៅ​វេទិកា VBF ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ក្នុង​តួនាទី​ជាកម្លាំង​​ចលករជំរុញការ អភិវឌ្ឍនៃសេដ្ឋកិច្ចជាតិ តំបន់សហគ្រាសមានការវិនិយោគផ្ទាល់ពីបរទេស (FDI) បានរួមវិភាគទាន ២០% GDP របស់វៀតណាមក្នុងឆ្នាំកន្លងទៅ។ លោកឧបនាយក​រដ្ឋមន្រ្តី​បាន​អះអាង​ថា ​រដ្ឋាភិបាល​ជានិច្ចកាលរួមដំណើរ ប្រកៀកស្មាជាមួយសហគ្រាសជាពុំខានឡើយ។ ដើម្បីរួមដៃជាមួយសហ គមន៍សហគ្រាស​បន្តអភិវឌ្ឍ​នាពេលខាងមុខ រដ្ឋាភិបាលវៀតណា​មនឹង ផ្ដោតទៅ​លើការ​ដោះស្រាយ​បញ្ហាមួយ​ចំនួន​នោះគឺ​៖
 
“ទីមួយ ផ្ដល់អាទិភាពដល់ការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ សមកាលកម្មគ្នា ជួយឧបត្ថម្ភ​ដល់​សហគមន៍​សហគ្រាសឈានទៅខឿន សេដ្ឋកិច្ចវិលជុំ ហើយច្នៃប្រឌិត ផ្លាស់ប្ដូរថ្មីក្នុងអាជីវកម្ម។ ទីពីរ ដំណើរការ កម្មវិធី​និង​ផែនការជាច្រើនដើម្បីលើកទឹកចិត្ត ជួយសម្រួលដល់សហគ្រាស កសិកម្ម ឧស្សា​ហកម្ម​និង​សេវាកម្ម​រួមគ្នា​អភិវឌ្ឍ។ ទីបី អភិវឌ្ឍនិងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវរដ្ឋាភិបាលអេឡិចត្រូនិក កែលម្អ​បរិយាកាស​វិនិ យោគអាជីវកម្ម។ ទីបួន ដោះស្រាយបញ្ហាជំពាក់ជំពិន រំដោះប្រភពធនធាន បង្កើនលំហូរ​ទុន​វិនិយោគ​សម្រាប់ផលិតកម្មអាជីវកម្ម។ ទីប្រាំ ផ្ដោតទៅលើ ការអភិវឌ្ឍប្រព័ន្ធ​អេកូឡូស៊ី​ថ្មីប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ យកសហគ្រាសធ្វើ ជាស្នូល និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ”។  
 
នៅក្នុងក្រប​ខ័ណ្ឌវេទិកាលើកនេះ បានប្រព្រឹត្តទៅនូវកិច្ចពិភាក្សាជា ច្រើនស្ដីពីខ្លឹមសារដ៏សម្បូរបែបដូចជា៖ ការអភិវឌ្ឍវិធី​សាស្ត្រ​ធ្វើស្រែចម្ការ ខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃបង្កើន និងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងកសិកម្ម ថាម ពលកកើត​ឡើងវិញទាក់ទាញការវិនិយោគឯកជនក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ការទាក់ទាញទុនវិនិ​យោគ​សម្រាប់​ហិរញ្ញវត្ថុជានិរន្ត ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយចីរភាព ការលោតផ្លោះឆ្ពោះ​ទៅការ​អប់រំ​និង​កម្លាំង ពលករសម្រាប់ឧស្សាហកម្ម៤.​០ជាដើម៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top