• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែកក្កដាឆ្នាំ២០១៩


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

 នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជាអធិបតី​នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជា​ ប្រចាំខែកក្កដា ឆ្នាំ២០១៩។
 
អញ្ជើញថ្លែង​នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ច​សង្គម​កិច្ច​ក្នុង​ខែ​កក្កដា​និង​ក្នុង​រយៈ​ពេល៧ខែចាប់ពី ដើមឆ្នាំមក មា​នការរីកចម្រើនជាវិជ្ជមាន ដោយរក្សាបាននូវស្ថិរភា​ពម៉ាក្រូសេដ្ឋ កិ​ច្ច ​បណ្ដាវិស័យ​និងផ្នែកសេដ្ឋកិច្ចបន្តអភិវឌ្ឍយ៉ាងល្អ ហើ​យបរិយាកាសវិនិ ​យោគ​អាជីវកម្ម​ត្រូវបាន​កែលម្អ​ផង​ដែរ​។ អង្គការអន្តរជាតិដែលមានកិត្យានុភាព នានាក៏បាន​វាយតម្លៃ​យ៉ាង​សកម្ម​ចំពោះ​យថា​ទស្សន៍​សេដ្ឋកិច្ច​របស់​វៀត​ណាម។ ក្នុងនោះ ADB បានព្យាករណ៍ថា សេដ្ឋកិច្ច​វៀតណាមសម្រេចបានកំណើនចំនួន ៦,​៨% IMF ព្យាករណ៍​ថា ​សម្រេចបាន៦,៥% ហើយ HSBC ព្យាករណ៍​ថា សម្រេចបាន​៦,៧%។ នេះ​ជាព័ត៌មាន​វិជ្ជមាន​ក្នុង​បរិបទ​ដែលមហា​អំណាចនានា ក្នុងតំបន់និងលើពិភពលោកកំពុងមា​នកំណើនទាប។ ទន្ទឹមនឹងនោះ សន្ទស្សន៍ អ​ភិវឌ្ឍ​ដោយចីរភាពក្នុងឆ្នាំ២០១៩ របស់វៀតណាមបានកើន៣កាំ ដោយឈរ លំដាប់ទី៥៤/១៦២ ហើយឈរលំដាប់ទី២​ក្នុងអាស៊ាន។ ចំណែកឯសន្ទស្សន៍ច្នៃ ប្រឌិតជាសកលក៏កើន៣កាំ ដោយឈរលំដាប់ទី៤២/១២៩ប្រទេស ហើយ​ឈរ លំដាប់ទី៣ក្នុងអាស៊ាន។
 
ក្រៅពីនោះ វិស័យ​កសិកម្មបន្តដំណើរការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំនិងសត្វ ចិញ្ចឹម។ គោលដៅទេសចរ​ជាច្រើន​ក្នុង​ប្រទេស​ត្រូវបានអន្តរជាតិបោះឆ្នោតរៀបចំ ណាត់ថ្នាក់ជាគោលដៅ​ទេសចរជួរ​មុខ​ក្នុង​តំបន់​និង​លើពិភព​លោក​ ដូចជាទីក្រុង ហាណូយជាគោលដៅខាងចំណីអាហារគួរអោយទាក់ទាញបំផុតលើពិភពលោក ហើយហូយអានជាទីក្រុង​គួរអោយរំភើបបំផុតលើពិភពលោក​ក្នុងឆ្នាំ២០១៩ ជាដើ​ម។
 
យ៉ាងណា​មិញ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងនូវការលំបាកជាច្រើន ចំពោះសេដ្ឋកិច្ច ដែលក្នុង​នោះ​រួម​មាន​ការ​ធ្វើផលិតកម្មកសិកម្មកំពុងជួបប្រទះនឹងឧប សគ្គជាច្រើន ហើយអាកាស​ធាតុ​ក្ដៅស្អុះ​ស្អាប់​បាន​អូសបន្លាយ​យូរអង្វែងនៅតំបន់ ភាគកណ្ដាលនិងតំបន់ Tay Nguyen ក៏ដូចជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច សកលបានប៉ះ​ពាល់​ដល់សេដ្ឋកិច្ចវៀតណាមផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រជាជនទូទាំងប្រទេសឆ្ពោះទៅទិវាបុណ្យបង្រួបបង្រួមប្រទេសជាតិ

ប្រជាជនទូទាំងប្រទេសឆ្ពោះទៅទិវាបុណ្យបង្រួបបង្រួមប្រទេសជាតិ

ក្នុងបរិយាកាសដ៏ឱឡារិករបស់ប្រទេសជាតិក្រោយរយៈពេល ៥០ឆ្នាំ នៃការបង្រួបបង្រួមប្រទេសជាតិ បេះដូងប្រជាជន វៀតណាមរាប់លាននាក់នៅទូទាំងប្រទេស ប្រជា ជនវៀតណាមនៅឯបរទេស និងមិត្តភក្តិស្រឡាញ់សន្តិភាពជុំវិញពិភពលោកបានឆ្ពោះទៅមហាពិធីបុណ្យអបអរសាទរខួបលើកទី ៥០នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ -៣០ មេសា ២០២៥) ដែលបានប្រារព្ធឡើងយ៉ាងមហាឡារិក នៅទីក្រុងហូជីមិញ។

Top