• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការផ្ដល់ជំនួយដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺឆ្លង Covid-19

ពេលវេលាទទួលបានជំនួយឧបត្ថម្ភ គឺផ្អែកទៅលើ ពេលវេលាផ្អាកការងារដោយគ្មានប្រាក់បៀវត្តន៍របស់ពលករនោះនិងស្ថានភាពជាក់ស្ដែងនៃជំងឺឆ្លង។

រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីវិធានការជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺឆ្លង Covid-19។ តាមនោះ ពលករតាមកិច្ចសន្យាដែលត្រូវផ្អាកការងារ ដោយគ្មានប្រាក់បៀវត្តន៍ពីមួយខែឡើងទៅដោយសារសហគ្រាសជួបការលំបាកដោយជំងឺ Covid-19 គ្មានប្រាក់ចំណូល ឬគ្មានប្រភពហិរញ្ញវត្ថុដើម្បីបើកប្រាក់បៀវត្តន៍នោះ នឹងទទួលបានជំនួយឧបត្ថម្ភចំនួន១,៨លានដុងក្នុង មនុស្សម្នាក់ជាប្រចាំខែ។ ពេលវេលាទទួលបានជំនួយឧបត្ថម្ភ គឺផ្អែកទៅលើ ពេលវេលាផ្អាកការងារដោយគ្មានប្រាក់បៀវត្តន៍របស់ពលករនោះនិងស្ថានភាពជាក់ស្ដែងនៃជំងឺឆ្លង។

និយោជកដែលជួបការលំបាកខាងហិរញ្ញវត្ថុហើយបានបើកប្រាក់បៀវត្តន៍ផ្អាកការងារយ៉ាងហោចណាស់ ៥០% សម្រាប់ពលករក្នុងរយៈពេលពីខែមេសាដល់ខែមិថុនាឆ្នាំ២០២០ នឹងត្រូវបានខ្ចីទុនដោយមិនត្រូវការទ្រព្យ សម្បត្តិធានានោះទេ។

គ្រួសារធ្វើអាជីវកម្មដែលមានប្រាក់ចំណូលតិចជាង១០០លានដុងក្នុងមួយឆ្នាំ ដែលត្រូវផ្អាកអាជីវកម្មពីថ្ងៃទី១មេសាឆ្នាំ២០២០ ទទួលបានជំនួយ ឧបត្ថម្ភចំនួន១លានដុងក្នុងគ្រួសារនីមួយៗជាប្រចាំខែ ដោយផ្អែកទៅលើស្ថានភាពនៃជំងឺឆ្លង។

ពលករដែលត្រូវបានបញ្ឈប់កិច្ចសន្យាពលកម្ម ប៉ុន្តែមិនមានលក្ខខ័ណ្ឌ គ្រប់គ្រាន់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភភាពអត់ការងារធ្វើ និងពលករគ្មាន កិច្ចសន្យាពលកម្ម ដែលត្រូវបាត់ការងារធ្វើទទួលបានជំនួយឧបត្ថម្ភចំនួន ១លានដុងក្នុងមនុស្សម្នាក់ជាប្រចាំខែដោយផ្អែកទៅតាមស្ថានភាពជាក់ ស្ដែងនៃជំងឺឆ្លង។

ជនមានគុណូបការៈចំពោះបដិវត្តន៍ ដែលកំពុងទទួលបានជំនួយឧបត្ថម្ភ ក៏ទទួលបានប្រាក់បន្ថែមចំនួន៥សែនដុងក្នុងមនុស្សម្នាក់ជាប្រចាំ ខែ។ គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រទទួលបានប្រាក់ឧបត្ថម្ភចំនួន២៥ ម៉ឺនដុងក្នុងគ្រួសារនីមួយៗជាប្រចាំខែ៕


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

“វៀតណាមយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់នូវការវិវត្តថ្មីៗនេះ ជុំវិញវិបត្តិ អ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការសន្ទនា ដោះស្រាយបញ្ហា ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ បណ្ដាប្រទេស"។

Top