• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាលើកទីពីរដល់ខេត្ត Thai Nguyen, Cao Bang, Lang Son និង ខេត្ត Bac Ninh ដើម្បីជំនះផលវិបាកទឹកជំនន់

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញទើបចេញសេចក្តីសម្រេចលេខ ២២៤១ ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ខេត្ត Thai Nguyen, Cao Bang, Lang Son និងខេត្ត Bac Ninh ដើម្បីជំនះផលវិបាកបណ្តាលពីទឹកជំនន់ (លើកទីពីរ)។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញពិនិត្យការងារទប់ទល់ទឹកជំនន់នៅឃុំ Trung Gia និង Da Phuc ទីក្រុងហាណូយ (រូបថត៖ Nhat Bac/VGP)

ថវិកាជាជំនួយឧបត្ថម្ភគឺមានចំនួន ៤០០ ពាន់លានដុង (១៦.៣២៦.៥៣១ ដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមឆ្នាំ២០២៥ សម្រាប់តំបន់ចំនួន ៤ ដើម្បីបំពេញតម្រូវការបន្ទាន់នៅចំពោះមុខ និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន បន្ទាប់ពីរងផលវិបាកបណ្តាលពីទឹកជំនន់។ ក្នុងនោះ Thai Nguyen ទទួលបាន ២៥០ ពាន់លានដុង (១០.២០៤.០៨២ ដុល្លារ) ខេត្ត Cao Bang, Lang Son និង Bac Ninh ខេត្តនីមួយៗ ទទួលបានចំនួន ៥០ ពាន់លានដុង (២.០៤០.៨១៦ ដុល្លារអាមេរិក)។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជននៃខេត្ត Thai Nguyen, Cao Bang, Lang Son, និង Bac Ninh ទទួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាបំពេញបន្ថែមនេះ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីថវិការដ្ឋ និងឯកសារច្បាប់ពាក់ព័ន្ធដទៃទៀត ធានាគោល បំណងនៃការប្រើប្រាស់ត្រឹមត្រូវ មុខសញ្ញាត្រឹមត្រូវ ប្រកាសជាសាធារណៈ តម្លាភាព  និងជៀសវាងការបាត់បង់និងភាពអវិជ្ជមាន។ ជាមួយគ្នានេះ ត្រូវរាយការណ៍ពីលទ្ធផលនៃការប្រើប្រាស់ជូនក្រសួង ហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសំយោគ និងរាយការណ៍ជូននាយករដ្ឋមន្ត្រី៕ 

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top