• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលបើកកិច្ចប្រជុំឯកទេសស្ដីពីការកសាងច្បាប់ខែធ្នូ ឆ្នាំ២០២៣

ការងារកសាង សុក្រិតស្ថាប័នមានការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន ជំនាញវិជ្ជាជីវៈកាន់តែកើនឡើង ធានាបាននូវវឌ្ឍនភាព និងគុណភាព។
រដ្ឋាភិបាលបើកកិច្ចប្រជុំឯកទេសស្ដីពីការកសាងច្បាប់ខែធ្នូ ឆ្នាំ២០២៣ (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល រដ្ឋាភិបាលបានបើកកិច្ចប្រជុំឯកទេសស្ដីពីការកសាងច្បាប់ខែធ្នូឆ្នាំ ២០២៣។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ ការងារកសាង និងសុក្រិតស្ថាប័ន និងច្បាប់គឺជាជំហានលោតផ្លោះយុទ្ធសាស្ត្រ ហើយជាអាទិភាពដែលត្រូវបានរដ្ឋាភិបាលផ្តោតសំខាន់វិនិយោគ ដឹកនាំ និងរៀបចំអនុវត្តន៍។

ក្នុងឆ្នាំកន្លងទៅ រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំឯកទេសចំនួន ១០ ស្ដីពីការកសាងច្បាប់ ចំនួនកិច្ចប្រជុំឯកទេស គម្រោង និងខ្លឹមសារពាក់ព័ន្ធនានាត្រូវបានពិចារណា និងអនុម័តច្រើនបំផុតក្នុងសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការងារស្ថាប័ននារយៈពេលកន្លងទៅ។ ដូច្នេះហើយ ការងារកសាង សុក្រិតស្ថាប័នមានការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន ជំនាញវិជ្ជាជីវៈកាន់តែកើនឡើង ធានាបាននូវវឌ្ឍនភាព និងគុណភាព។

ក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សា ពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារចំនួន ៩ ដូចជា៖ សំណើកសាងច្បាប់ និងគម្រោងច្បាប់ចំនួន ២ គឺច្បាប់ស្តីពីការបង្ការ ពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ ; ច្បាប់ស្តីពីការធ្វើបត្យាប័ន; ច្បាប់ស្តីពីការផ្ទេរជនជាប់ពន្ធនាគារ; ច្បាប់ស្តីពីការចូលរួម កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; បទបញ្ជាស្ដីពីការគ្រប់គ្រង និងការពារតំបន់កេរ្កិ៍ដំណែលវិមានតម្កល់សពលោកប្រធានប្រធានហូជីមិញ; ច្បាប់ស្តីពីការគ្រប់គ្រងការអភិវឌ្ឍន៍ទីក្រុង; ច្បាប់ស្តីពីជំនួយផ្លូវច្បាប់ស្ដីពីរដ្ឋប្បវេណី; គម្រោងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម); គម្រោងច្បាប់ភូមិបាល (វិសោធនកម្ម)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top