• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលដឹកនាំឲ្យរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងជំរុញកំណើន

ចូលរួមសន្និសីទមានវត្តមានឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai; រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម; អ្នកជំនាញសេដ្ឋកិច្ច; តំណាងអង្គការអន្តរជាតិនៅវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីនៃសន្និសីទ ( រូបថត៖ TTXVN)  

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទស្តីពីការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពសំខាន់ៗ នៃសេដ្ឋកិច្ចក្នុងស្ថានភាពបច្ចុប្បន្ន។ ចូលរួមសន្និសីទមានវត្តមានឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai; រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម; អ្នកជំនាញសេដ្ឋកិច្ច; តំណាងអង្គការអន្តរជាតិនៅវៀតណាម។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តស្វែងរកនិងជំរុញការអនុវត្តដំណោះស្រាយដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពសេដ្ឋកិច្ច ស្របតាមស្ថានភាពថ្មី។ ក្នុងរយៈកន្លងមកនេះ ស្ថានភាពពិភពលោកបានជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់វៀត ណាមនិយាយដោយឡែកនិងពិភពលោកនិយាយរួម។ ដែលក្នុងនោះ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រគឺខ្លាំងក្លា; សម្ពាធអតិផរណាកើនឡើង; គោលនយោបាយប្រឆាំងកូវីដ-១៩ គោលនយោបាយរូបិយវត្ថុរបស់ប្រទេសមួយចំនួនមានការកែសម្រួល; តម្លៃប្រេងឆៅ និងវត្ថុធាតុដើមសម្រាប់ផលិតមានការប្រែប្រួល; គ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុដ៏ស្មុគស្មាញ...ជាដើម។

ក្នុងបរិបទនោះ វៀតណាមបានរួមបញ្ចូលគ្នាយ៉ាងរលូន បត់បែន និងមានប្រសិទ្ធភាពរវាងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ ហើយតុល្យភាពត្រូវបានធានា។

បន្ទាប់ពីសន្និសីទនេះ គ្រោងនឹងចេញជាបន្ទាន់នូវសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ដើម្បីដឹកនាំបញ្ហាបន្ទាន់ ហើយបន្ទាប់មក ចេញសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដើម្បីបញ្ជាណែនាំឲ្យគ្រប់គ្រាន់ជាងដោយមានមូលដ្ឋានច្បាប់ខ្ពស់លើខ្លឹមសារទាំងនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top