• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាហ្វាំងឡង់ អនុម័តលើគម្រោងច្បាប់ចូលជាសមាជិកណាតូ

តាមផែនការនាថ្ងៃទី ២ ខែមេសាខាងមុខ ហ្វាំងឡង់នឹងរៀបចំការបោះឆ្នោតសភាជាន់ទាប ហើយទីក្រុង Helsinki មានគោលបំណងសម្រេចរួចរាល់នីតិវិធីនេះ សំដៅជៀសវាងផលប៉ះពាល់ដល់ការចូលជាសមាជិកណាតូ ដោយសារតែគម្លាតនយោបាយ ដែលអាចកើតឡើងក្រោយពីការបោះឆ្នោត។
សមាជិកសភាហ្វាំងឡង់ចូលរួមសម័យប្រជុំពេញអង្គ។ រូបថត៖ AFP

នាថ្ងៃទី ១ មីនា រដ្ឋសភាហ្វាំងឡង់បានអនុម័តលើគម្រោងច្បាប់អនុញ្ញាតឱ្យប្រទេសនេះចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ គោលដៅរបស់ហ្វាំងឡង់គឺសម្រេចរួចរាល់បែបបទនីតិប្បញ្ញត្តិស្តីពីការចូលជាសមាជិកណាតូនៅចុងអាណត្តិបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanna Marin។ តាមផែនការនាថ្ងៃទី ២ ខែមេសាខាងមុខ ហ្វាំងឡង់នឹងរៀបចំការបោះឆ្នោតសភាជាន់ទាប ហើយទីក្រុង Helsinki មានគោលបំណងសម្រេចរួចរាល់នីតិវិធីនេះ សំដៅជៀសវាងផលប៉ះពាល់ដល់ការចូលជាសមាជិកណាតូ ដោយសារតែគម្លាតនយោបាយ ដែលអាចកើតឡើងក្រោយពីការបោះឆ្នោត។

នាថ្ងៃទី ១ មីនាដដែល រដ្ឋសភាហុងគ្រីបានចាប់ផ្តើមពិភាក្សាអំពីពាក្យសុំចូលរួមជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ រដ្ឋសភាហុងគ្រីគ្រោងនឹងរៀបចំការបោះឆ្នោតលើការផ្តល់សច្ចាប័នលើពិធីសារដាក់បញ្ជូលហ្វាំងឡង់ និងស៊ុយអែតជាសមាជិកអង្គការណាតូចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមីនា។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលហុងគ្រីបានឲ្យដឹងថា អាចពន្យារពេលការបោះឆ្នោតរហូតដល់ចុះខែមីនា។

បច្ចុប្បន្ននេះ ប្រទេសចំនួន ២៨ ក្នុងចំណោមប្រទេសជាសមាជិកអង្គការណាតូចំនួន ៣០ បានយល់ព្រមទទួលហ្វាំងឡង់ និងស៊ុយអែតឲ្យចូលជាសមាជិកអង្គការនេះ លើកលែងតែទួរគី និងហុងគ្រីប៉ុណ្ណោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top