• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមអនុម័តលើការកាត់បន្ថយរយៈពេល៣ខែនៃអាណត្តិទី១៥ ដោយកំណត់កាលបរិច្ឆេទបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦

រដ្ឋសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ ២០២១-២០២៦ នឹងត្រូវបានកាត់បន្ថយ ៣ ខែ ពោលគឺបញ្ចប់នៅដើមខែ មេសា ឆ្នាំ ២០២៦ (ជំនួសឱ្យខែកក្កដា ឆ្នាំ ២០២៦)។
រូបថត៖ quochoi.vn

នាព្រឹកថ្ងៃទី២១ ខែឧសភា ក្នុងសម័យប្រជុំលើកទី៩ សមាជិករដ្ឋសភានីតិកាលទី ១៥ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយរយៈពេល អាណត្តិរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦; ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១។ សេចក្ដីសម្រេចចិត្ត ទទួលការគាំទ្រពីសមាជិករដ្ឋសភាដែលមានវត្តមានចំនួន ៤៤៩/៤៤៩។

តាមនោះ រដ្ឋសភាបានសម្រេចថា ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ គឺថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ រដ្ឋសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ ២០២១-២០២៦ នឹងត្រូវបានកាត់បន្ថយ ៣ ខែ ពោលគឺបញ្ចប់នៅដើមខែ មេសា ឆ្នាំ ២០២៦ (ជំនួសឱ្យខែកក្កដា ឆ្នាំ ២០២៦)។

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh បានឲ្យដឹងថា ការកាត់បន្ថយពេលវេលាគឺចាំបាច់ដើម្បីបង្រួញគម្លាតរវាងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ (ដើមឆ្នាំ ២០២៦) និងសម័យប្រជុំដំបូងនៃរដ្ឋសភា និងក្រុមប្រឹក្សា ប្រជាជននៃអាណត្តិថ្មី។ គោលដៅគឺធានាបាននូវការធ្វើសមកាលកម្ម ការតភ្ជាប់ ស្ថិរភាព និងភាពស៊ីសង្វាក់គ្នាក្នុងការចាត់តាំងភារកិច្ចដល់សមាជិកអាណត្តិថ្មី នៅក្នុង ស្ថាប័នរបស់បក្ស រដ្ឋ រដ្ឋាភិបាល រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top