• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បញ្ចប់សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលលើកដំបូងរបស់អាណត្តិរដ្ឋសភា

ក្រោយរយៈពេល ២ ថ្ងៃកន្លះធ្វើការសួរដេញដោល និងឆ្លើយសំណួរដេញដោលយ៉ាងផុលផុសនោះ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាសម័យសួរដេញដោលដើមដំបូង របស់រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់ជាមួយការសួរដេញដោល និងឆ្លើយសំណួរដេញដោលរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh 
 
សម័យសួរដេញដោល


យោងតាមការវាយតម្លៃរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា តាមរយៈការសួរដេញដោលនោះ សមាជិករដ្ឋសភាបានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ហើយតាមនោះរួមចំណែកលើកដំណោះស្រាយជូនរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងប្រតិបត្តិការ។

ចាប់ផ្ដើមការសួរដេញដោល និងឆ្លើយសំណួរដេញដោលជាមួយសមាជិករដ្ឋសភានាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកានោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងការយោគយល់យ៉ាងជ្រាលជ្រៅជាមួយជនរួមជាតិអំពីការបាត់បង់ទាំងស្មារតី សំភារៈ ជាពិសេសគឺចំពោះក្រុមគ្រួសារដែលមានសាច់ញាតិទទួលមរណៈភាពដោយសារជំងឺរាតត្បាតកូវីដ ១៩។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ ២០២១ នេះ រដ្ឋសភាបានផ្ដោតសំខាន់លើការអនុវត្តន៍ភារកិច្ច និងដំណោះស្រាយដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធភាព និងព្រមៗគ្នា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកំពុងសុក្រិត និងដាក់ជូនស្ថាប័នមានសមត្ថកិច្ចនូវយុទ្ធសាស្ត្រមេស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាពិសេសគឺ ជំរុញខ្លាំងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយម្ចាស់ការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លើលពីនេះទៅទៀត រដ្ឋាភិបាលបានបន្តអនុវត្តន៍រាល់គោលនយោបាយជួយឧបត្ថម្ភសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ”។

ទាក់ទងនឹងការធានាសុខុមាលភាពសង្គមនោះប្រមុខរដ្ឋាភិបាលបានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងផ្ដោតសំខាន់លើការដឹកនាំស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អនុវត្តន៍រាល់ដំណោះស្រាយដោយព្រមៗគ្នា ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកឲ្យបានទាន់ពេលវេលា។ ទាក់ទងនឹងដំណោះស្រាយស្ដារទីផ្សារការងារនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “រដ្ឋាភិបាលបានផ្តោតសំខាន់លើការដឹកនាំស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគឺខេត្ត ក្រុងនានាត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយសហគ្រាស និងពលករ ដើម្បីអនុវត្តន៍រាល់វិធានការចាំបាច់នាបច្ចុប្បន្ន ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២១ និងដើម ឆ្នាំ ២០២២។ ធានាការទាក់ទាញប្រភពពលករ ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្ម ធ្វើអាជីវកម្មនៅភូមិសាស្ត្រ ជាពិសេសគឺនៅតាមមណ្ឌលសេដ្ឋកិច្ច មណ្ឌលឧស្សាហកម្ម និងមណ្ឌលបច្ចេកវិទ្យាខ្ពស់ ដោយធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ជំរុញខ្លាំងការកសាង និងអភិវឌ្ឍន៍ផ្ទះស្នាក់នៅជូនពលករ កម្មករ ជាពិសេសគឺនៅតាមមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ចផងដែរ”។

អញ្ជើញថ្លែងសន្និដ្ឋានសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលលើកដំបូងរបស់អាណត្តិរដ្ឋសភានីតិកាលទី១៥ នោះ ប្រធានរដ្ឋសភាលោកVuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសួរដេញដោល និងឆ្លើយសំណួរដេញដោល។ តាមនោះ សរឲ្យឃើញថា បណ្ដាក្រុមបញ្ហា ដែលត្រូវបានជ្រើសរើសយកមកសួរដេញដោលគឺសមស្របនឹងការចាប់អារម្មណ៍របស់សង្គមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top