• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយហ្វីលីពីនអំពីដំណើរការនវានុវត្តន៍អប់រំ

ថ្លែងមតិក្នុងពិធីទទួល អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អំពីដំណើរការបង្កើតប្រព័ន្ធអប់រំវៀតណាម
អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai ថ្លែងមតិក្នុងពិធី (រូបថត៖ quochoi.vn)

នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានទទួលជួបជាមួយក្រុមការងារនៃគណៈកម្មាធិការកំណែទម្រង់អប់រំនៃរដ្ឋសភាហ្វីលីពីន លើកទី ២ (EDCOM ២) ដឹកនាំដោយសមាជិកព្រឹទ្ធសភា Sherwin T. Gatchalian សហប្រធាន EDCOM , ប្រធានគណៈកម្មាធិការព្រឹទ្ធសភា ទទួលបន្ទុកអប់រំទូទៅ ជាប្រធានគណៈប្រតិភូ។ ថ្លែងមតិក្នុងពិធីទទួល អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ អំពីដំណើរការបង្កើតប្រព័ន្ធអប់រំវៀត ណាម; គាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ លើកកំពស់គុណភាពអប់រំ ជាពិសេសរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៃប្រទេសទាំងពីរ។ អនុប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការកំណែទម្រង់អប់រំនៃសភាហ្វីលីពីន បន្តជំរុញសកម្មភាពសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងស្ថាប័នជំនាញនៃរដ្ឋសភានៃប្រទេសទាំងពីរ; ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពសភា ជាពិសេសក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។

រីឯខ្លួនវិញ ព្រឹទ្ធសមាជិក Sherwin T. Gatchalian សង្ឃឹមថា ភាគីទាំងពីរនឹងបន្តផ្តល់អាទិភាពលើការជំរុញសកម្មភាពផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ ដើម្បីបង្កើនការយល់ដឹង និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយនិងជាក់ស្តែង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។

Top