• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមតែងតែចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងរាល់សកម្មភាពរបស់សហភាពអន្តរសភា

នាថ្ងៃទី ១២ មីនា ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី ១៤៦ នៃសហភាពអន្តរសភាអន្តរជាតិ (IPU) ដែលប្រព្រឹត្តទៅនៅទីក្រុង Manama ប្រទេសបារ៉ែន អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទទួលជួបជាមួយប្រធាន IPU លោក Duarte Pacheco និងទទួលជួបអនុប្រធាន នៃរដ្ឋសភាឡាវ លោកស្រី Sounthone Xayachak។

 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទទួលជួបប្រធាន IPU Duarte Pacheco នៅខាងក្រៅមហាសន្និបាត IPU-១៤៦ នៅប្រទេសបារ៉ែន (រូបថត៖ Nguyen Truong/TTXVN)

ក្នុងជំនួបជាមួយប្រធាន IPU លោក Pacheco អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអះអាងថា ចាប់តាំងពីចូលជាសមាជិកសហភាពអន្តរសភាពិភពលោក IPU ក្នុងឆ្នាំ ១៩៧៩មក រដ្ឋសភាវៀតណាមតែងតែសកម្ម និងមានទំនួលខុសត្រូវចំពោះសកម្មភាពរបស់សហភាពអន្តរសភា។ លោកអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាបានសង្កត់ធ្ងន់ថា ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសមាជិកសភាវ័យក្មេងសកលនៅខែកញ្ញាឆ្នាំនេះ ជាថ្មីម្តងទៀតបានបញ្ជាក់ ពីការប្តេជ្ញាចិត្តនេះ ហើយថែមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះតួនាទីរបស់យុវជនបច្ចុប្បន្នលើបញ្ហាសកល។

រីឯខ្លួនវិញ ប្រធាន IPU លោក Duarte Pacheco បានចាត់ទុកថា IPU និងរដ្ឋសភាវៀតណាមបានចែករំលែកតម្លៃរួមអំពីពិភពលោកមួយកាន់តែប្រសើរជាង។ លោក Duarte Pacheco ជឿជាក់ថា វៀតណាមនឹងបន្តជាសមាជិកដែលមានទំនួលខុសត្រូវ រួមចំណែកគំនិតដ៏មានតម្លៃ ក៏ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបន្ទុកនៅ IPU នាពេលខាងមុខ។ នៅក្នុងជំនួបជាមួយសមភាគីឡាវ លោកស្រី Sounthone Xayachak អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតក្នុងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ; តែងតែប្រគៀកស្មារ និងគាំទ្រយ៉ាងខ្លាំងក្លា លើវិស័យការពារនិងការអភិវឌ្ឍប្រទេសរបស់មិត្ត។

ចំណែកឯលោកស្រី លោកស្រី Sounthone Xayachak បានសម្តែងគោលបំណងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងកម្ពុជា ដើម្បីរៀបចំសន្និសីទប្រធានរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកដំបូងដោយជោគជ័យនៅខែធ្នូឆ្នាំនេះ។ លោកស្រីអនុប្រធានរដ្ឋសភាឡាវសង្ឃឹមថា រដ្ឋសភាវៀតណាមនឹងបន្តគាំទ្ររដ្ឋសភាឡាវ ដើម្បីបំពេញតួនាទីជាប្រធានប្តូរវេនក្រុមប្រឹក្សាអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នៅឆ្នាំ២០២៤ ខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មនោសញ្ចេតនារបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

មនោសញ្ចេតនារបស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong

ដោយទទួលដំណឹងថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួល មរណភាព ប្រជាជនគ្រប់ជនជាតិនៅតំបន់ Tay Nguyen បានសម្តែងនូវសេចក្ដីក្រៀម ក្រំជាទីបំផុតចំពោះមេដឹកនាំមួយរូបដ៏ស្និទ្ធស្នាល និងស្រឡាញ់ប្រជាជន។

Top