• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ស្ដីពីពលករវៀតណាមធ្វើការនៅឯ បរទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម)


 គណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញពិភាក្សាតាមក្រុមអំពីសេចក្ដីព្រាងច្បាប់នេះ (រូបថត៖ TTXVN)
 

បន្ត​សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋ​សភា​បាន​ពិភាក្សា​និង​​ផ្ដល់មតិលើសេចក្ដីព្រាងច្បាប់ស្ដីពី ពលករវៀតណាមធ្វើការនៅឯបរទេសតាមកិច្ចសន្យា (ធ្វើវិសោធន​កម្ម)។
 
សមាជិក​សភាភាគ​ច្រើនបានចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះត្រូវការ បង្កើនថែមទៀតនូវ​ការងារ​គ្រប់​គ្រង​របស់​រដ្ឋ​ឲ្យបានម៉ឺង​ម៉ាត់ថែមទៀត ព្រ​ម ទាំងបង្កលក្ខណៈ​ងាយស្រួល​សម្រាប់​សហគ្រាស​ផ្លូវការ​និង​សហគ្រាស​ដែល​មាន​អាជ្ញាប័ណ្ណប្រតិបត្តិ អាចបញ្ជូនពលករទៅធ្វើការនៅឯបរទេស ជា ពិសេសគឺត្រូវលើក​កំពស់​គុណភាព​នៃប្រភពធនធានមនុស្សវៀតណាមនៅឯបរទេសផងដែរ។
 
ក្រៅពីនោះ​ សមាជិកសភាជាច្រើនបានស្នើឲ្យបង្កើនកិច្ចការពារសិទ្ធិ និងផលប្រយោជន៍​ស្របច្បាប់​របស់ពលករ​នៅ​ឯបរទេស​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top