• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាកំណត់គោលដៅកំណើន GDP ក្នុងឆ្នាំ ២០២៣ គឺប្រមាណ ៦,៥%

បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាជិកសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣ ដោយអត្រាអនុម័តខ្ពស់ គឺ ៩៣,៣៧% ។
  សមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់។ (រូបថត៖ quochoi.vn)  

សេចក្តីសម្រេចស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ បានដាក់ចេញគោលដៅចំនួន ១៥ ក្នុងនោះអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) គឺ ប្រហែល ៦,៥%; GDP ជាមធ្យមសម្រាប់មនុស្សម្នាក់ៗសម្រេចបានប្រមាណ ៤.៤០០ ដុល្លា; អត្រាកំណើនសន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) ជាមធ្យមប្រមាណ ៤,៥%; អត្រាគ្រួសារក្រីក្រ (តាមស្តង់ដារក្រីក្រពហុទិស) ធ្លាក់ចុះប្រហែល ១ ដល់ ១,៥% ។

មុននោះ បង្ហាញរបាយការណ៍បំភ្លឺ ស្រូបយក និងកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច លោក Vu Hong Thanh បានឲ្យដឹងថា គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ ២០២៣ ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការវិភាគ និងព្យាករណ៍អំពីស្ថានភាពក្នុងស្រុក និងអន្តរជាតិ ដែលបានពិចារណាលើកត្តាអំណោយផល និងការលំបាកនៅក្នុងឆ្នាំ ២០២៣ ដោយប្រកាន់ខ្ជាប់នូវទិសដៅ គោលដៅ និងភារកិច្ចនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំដំណាក់កាល ២០២១-២០២៥។ កំណើន GDP ក្នុងឆ្នាំ ២០២៣ ប្រហែល ៦,៥% បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព; ទន្ទឹមនឹងនោះ ធានានូវភាពសុខដុមរមនា និងភាព បត់បែនក្នុងការអនុវត្តគោលដៅសម្រាប់ឆ្នាំ ២០២៣ ។

ដើម្បីសម្រេចបានគោលដៅទាំងនេះ រដ្ឋសភាបានដាក់ចេញក្រុមភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១០។ គួរកត់សម្គាល់ថា រដ្ឋសភាបានស្នើឱ្យបន្តអនុវត្តន៍ដំណោះស្រាយប្រតិបត្តិនិងគ្រប់គ្រងយ៉ាងតឹងរឹង នូវការកែសម្រួលតម្លៃទំនិញសំខាន់ៗ សេវាកម្មសាធារណៈដែលរដ្ឋបានកំណត់តម្លៃ ជាពិសេសតម្លៃអគ្គិសនី ប្រេងឥន្ធនៈ ទំនិញ និងសេវាកម្មសំខាន់ៗផ្សេងទៀត រួមចំណែកដល់ការគាំទ្រផលិតកម្មអាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគ្រប់គ្រងអតិផរណា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

Top