• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាកែសម្រួលកម្មវិធីនៃសម័យប្រជុំលើកទី ៧ ក្នុងនោះបំពេញបន្ថែមខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាល

តាមនោះ ដាក់បញ្ជូលខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាលចំពោះលោកនាយឧត្តមសេនីយ៍ To Lam ដែលត្រូវបានមជ្ឈិមឧទ្ទេសនាមសម្រាប់រដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋអាណត្តិ ២០២១-២០២៦។
រដ្ឋសភាបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាលចំពោះលោកនាយឧត្តមសេនីយ៍ To Lam (រូបថត៖ VNA)

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៥ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានបកស្រាយលិខិតកែសម្រួលកម្មវិធីនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥។ តាមនោះ ដាក់បញ្ជូលខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាលចំពោះលោកនាយ ឧត្តមសេនីយ៍ To Lam ដែលត្រូវបានមជ្ឈិមឧទ្ទេសនាមសម្រាប់រដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋអាណត្តិ ២០២១-២០២៦។

លិតខិតបានចែងច្បាស់ថា ផ្អែកលើ ប្បញ្ញត្តិ ការពិចារណា និងសំណើររបស់លោកនាយករដ្ឋមន្ត្រី និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ជូនសមាជិកសភាពិចារណានិងអនុម័តកែសម្រួលរបៀបវារៈនៃកិច្ចប្រជុំ បំពេញបន្ថែមខ្លឹមសារបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងនគរបាល។ ខ្លឹមសារនេះនឹងត្រូវអនុវត្តន៍រួមជាមួយខ្លឹមសាររៀបចំកម្មាភិបាលបោះឆ្នោតជ្រើសរើសប្រធានរដ្ឋក្នុងសម័យប្រជុំនារសៀលថ្ងៃទី២១ ឧសភា និងព្រឹកថ្ងៃស្អែក (២២ ឧសភា)។ បន្ទាប់មករដ្ឋសភាបានបោះឆ្នោតអនុម័តលើការកែសម្រួលកម្មវិធីសម្រាប់សម័យប្រជុំលើកទី៧ ដោយមានសមាជិកចំនួនចំនួន ៤៦៨/៤៦៩ បានបោះឆ្នោតគាំទ្រ (ស្មើនឹង ៩៦,១% នៃចំនួនសមាជិកសរុប)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។

Top