• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Sandeep Arya។
ប្រធានរដ្ឋវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានផ្ញើសេចក្ដីអបអរសាទរជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌា ដែលបានរៀបចំការបោះឆ្នោតសភាជាន់ទាបនីតិកាលទី ១៨ នាពេលថ្មីៗនេះដោយជោគជ័យ ហើយសម្ដែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីនាបច្ចុប្បន្ន ឥណ្ឌានឹងបន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ក៏ដូចជាដើរតួនាទី និងមានឋានៈកាន់តែខ្ពស់ក្នុងតំបន់ និងអន្តរជាតិ។

លោកប្រធានរដ្ឋ បានសម្ដែងនូវសេចក្តីរីករាយចំពោះការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជិត ១៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ហើយជឿជាក់ថាប្រទេសទាំងពីរអាចសម្រេចបានកម្រិត ២០ ពាន់លានដុល្លារនាពេលឆាប់ៗនេះ។ លោកប្រធានរដ្ឋបានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌា មកបណ្តាក់ទុននៅវៀតណាមក្នុងវិស័យយុទ្ធសាស្ត្រនានា ដូចជា៖ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្រ និងវិស័យដែលទើបលេចចេញ ដូចជាការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត ថាមពលស្អាត និងការផ្លាស់ប្ដូរថាមពល; លើកទឹកចិត្តឱ្យប្រទេសទាំងពីរពង្រីកទំនាក់ទំនងខាងប្រពៃណីវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះឥណ្ឌាក្នុងការអនុវត្តយ៉ាងខ្លាំងក្លានូវគោលនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅខាងកើត តាមរយៈសកម្មភាពសហប្រតិបត្តិការជាក់ស្តែង ជាមួយបណ្តាប្រទេសក្នុងសមាគមអាស៊ីអាគ្នេយ៍ - អាស៊ាន រួមទាំងវៀតណាមផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានអះអាងថា នឹងបន្តខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រៀបចំដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់នាពេលខាងមុខ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌។ - ទេសចរណ៍ និងពង្រីកទៅកាន់វិស័យថ្មីៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមតាមទស្សនៈអន្តរជាតិ៖ មានសញ្ញាវិជ្ជមានជាច្រើន

សេដ្ឋកិច្ចវៀតណាមតាមទស្សនៈអន្តរជាតិ៖ មានសញ្ញាវិជ្ជមានជាច្រើន

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម ធនាគារពិភពលោក (WB) បានអត្ថាធិប្បាយថា សេដ្ឋកិច្ចវៀតណាមមានសញ្ញាវិជ្ជមានជាច្រើន។

Top