• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥

សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នាព្រឹកថ្ងៃទី២៩ មិថុនា នៅវិមានរដ្ឋសភានៅរដ្ឋធានីហាណូយ ក្រោយរយៈពេលធ្វើការអស់ ២៧.៥ ថ្ងៃមក។
ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញថ្លែងសុន្ទរកថាបិទ (រូបថត៖ VOV)

អញ្ជើញចូលរួមសម័យប្រជុំបិទ មានប្រធានរដ្ឋលោក To Lam, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Tran Thanh Man និងសមាជិក សមាជិកា សភានីតិកាលទី១៥។

ថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ សម្រេចបានជោគជ័យយ៉ាងល្អប្រសើរ។ នេះជាសម័យប្រជុំដែលមានចំនួនការងារច្បាប់ច្រើនបំផុតចាប់តាំងពីដើមអាណត្តិមក។ រាល់គម្រោងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចដែលបានលើកមកជូនរដ្ឋសភាពិចារណា និងអនុម័តក្នុងសម័យប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យជាច្រើន។ ជាមួយនឹងអត្រាគាំទ្រខ្ពស់ រដ្ឋសភាបានបោះឆ្នោតអនុម័តច្បាប់ចំនួន ១១; ពិចារណា និងអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២១ ក្នុងនោះមានសេចក្តីសម្រេចចិត្តគតិយុត្តិ ចំនួន៣ ផងដែរ។

រដ្ឋសភាស្នើដល់រដ្ឋាភិបាល ស្ថាប័នរដ្ឋសភា តុលាការប្រជាជនកំពូល អយ្យយការណ៍ប្រជាជនកំពូល និងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តោតការយកចិត្តទុកដាក់លើទិសដៅ និងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ប្រកបដោយប្រសិទ្ធភាពរាល់ច្បាប់និងសេចក្តីសម្រេចចិត្តដែលទើបត្រូវបានអង្គប្រជុំនៃសម័យប្រជុំលើកទី៧ អនុម័ត ដើម្បីបំពេញតម្រូវការ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងប្រតិភូរដ្ឋសភាបន្តស្រាវជ្រាវ យ៉ាងសកម្ម និងបន្ទាន់នូវខ្លឹមសារ ដែលនឹងដាក់ជូនរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តក្នុងសម័យប្រជុំលើកទី៨ នាពេលខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។

អំពីការងារកម្មាភិបាល  ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានវាយតម្លៃថា៖ ការងារកម្មាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់រដ្ឋ។ រដ្ឋសភាបានដំណើរការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ អនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រី; រដ្ឋមន្ត្រីក្រសួងនគរបាល; អនុម័តលើសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ និងចាត់ចែងការងារបុគ្គលិកផ្សេងទៀតតាមសិទ្ធិអំណាច ហើយសម្រេចបាននូវការឯកភាពខ្ពស់ពីសមាជិកសមាជិការសភាផងដែរ

យោងតាមប្រធានរដ្ឋសភា លោក Tran Thanh Man ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចនៃអាណត្តិឆ្នាំ ២០២១-២០២៦ ទាំងមូល។ ដោយមានទំនុកចិត្តថ្មី សន្ទុះថ្មី កម្លាំងចិត្តថ្មី ប្រធានរដ្ឋសភាលោក Tran Thanh Man ជឿជាក់ថា វៀតណាមនឹងជំនះការលំបាក និងបញ្ហាប្រឈមនានា ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ របស់បក្ស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ខាងត្បូង(ចាប់ពីថ្ងៃ ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

Top