• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្ត​ដាក់ពង្រាយអនុវត្តន៍ប្រកបដោយសមកាលកម្មការងារជូនចំពោះអ្នកមានគុណូបការៈចំពោះបដិវត្តន៍

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នាព្រឹកថ្ងៃទី ១ កក្កដា នៅខេត្ត Hau Giang ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៃខេត្ត Hau Giang។

អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋសភាបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍  គឺជាសីលធម៌ ផឹកទឹកនឹកដល់ប្រភពដើម និងការតបស្នងសងគុណរបស់ប្រទេសជាតិ។

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Hau Giang (រូបថត៖ VOV)

ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើថា៖ “ខេត្ត Hau Giang បន្តផ្តោតលើការអនុវត្តប្រកបដោយសមកាលកម្ម នូវការងារជូនដល់អ្នកមានគុណូបការៈចំពោះបដិវត្តន៍ តាមរយៈការងារជាក់ស្តែង ដើម្បីឱ្យក្រុមគ្រួសាររបស់ពួកគេ អាចទទួលបាននូវគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋ។ ជាមួយគ្នានោះ ត្រូវបំផុសចលនា “តបស្នងសងគុណ” យ៉ាងខ្លាំងក្លា ដោយប្រមូលផ្តុំសង្គមទាំងមូល ដើម្បីថែទាំគ្រួសារដែលមានវិភាគទានបដិវត្តន៍ ជាពិសេសគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារដែលមានគុណូបការៈ។ ខ្ញុំក៏ស្នើឱ្យបន្តអនុវត្តការកែសម្រួលជាបន្ទាន់ ដើម្បីបង្កើនប្រាក់សោធននិវត្តន៍ ការធានារ៉ាប់រងសង្គម អត្ថប្រយោជន៍អនុគ្រោះដល់ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ ការឧបត្ថម្ភធនសង្គម ដែលចាប់ផ្តើមចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥ ទូទាត់ទាន់ពេលវេលា ធានាឱ្យអ្នកទទួលផលសប្បាយរីករាយ”។

ក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានប្រគល់អំណោយចំនួន ២០ ចំណែក ជូនចំពោះវីរៈអ្នកម្តាយ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តក្នុងតំបន់ដីសណ្តទន្លេ Cuu Long និង ណាមបូខាងកើត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។

Top