• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យជាតិសេអ៊ូល

បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង (ថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាថ្ងៃទី ៣ កក្កដា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយនៅសាកល វិទ្យាល័យជាតិសេអ៊ូល របស់កូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតយ៉ាងច្រើនកុះករនៃសាកលវិទ្យាល័យជាតិសេអ៊ូល។ (រូបថត៖ VOV)

ថ្លែងនៅចំពោះមុខសាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតយ៉ាងច្រើនកុះករនៃសាកលវិទ្យាល័យជាតិសេអ៊ូល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងមានពាក្យថា ការអប់រំគឺជាផែនការរាប់រយឆ្នាំ ខណៈដែលវៀតណាមកំណត់ថា ការអប់រំគឺជាគោលនយោបាយជាតិកំពូល។ នេះជាភាពស្រដៀងគ្នាដែលបង្ហាញថាប្រទេសទាំងពីរមានការយកចិត្តទុកដាក់ពិសេសចំ ពោះការអប់រំនិងការបណ្តុះបណ្តាល។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងរយៈពេលបីទស្សវត្សរ៍កន្លងមក ទំនាក់ ទំនងវៀតណាម-កូរ៉េខាងត្បូងមានការអភិវឌ្ឍជាបន្តបន្ទាប់ ក្លាយជាគំរូសម្រាប់ ទំនាក់ទំនងល្អប្រសើររវាងប្រទេសអាស៊ីបូព៌ាទាំងពីរ ជាមួយនឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយជោគជ័យលើកម្រិតដែលមិនធ្លាប់មានពីមុនមក។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមនិងកូរ៉េខាងត្បូង មានភាពស្រដៀងគ្នាលើចំណុចចំនួន ៥៖ ស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រ ដោយមានការជួបប្រាស្រ័យវប្បធម៌តាំងពីជាង ៨០០ឆ្នាំមុន; ស្រដៀងគ្នាក្នុងសេចក្ដីប្រាថ្នាអំពីការអភិវឌ្ឍប្រទេសជាតិតាមរយៈការធ្វើ សមាហរណកម្ម និងការបើកទ្វារចំហរ; ស្រដៀងគ្នាក្នុងការគិតគូរដូច្នេះងាយស្រួល យោគយល់គ្នា; ស្រដៀងគ្នាក្នុងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយទំនាក់ ទំនងជាដន្លងគ្នាកាន់តែជិតស្និទ្ធ; ស្រដៀងគ្នាក្នុងសេចក្ដីប្រាថ្នា រួមចំណែកដល់សន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

នៅក្នុងបទបង្ហាញនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានចំណាយ ពេលឆ្លើយសំណួរជាច្រើនពីសាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យ ជាតិសេអ៊ូល អំពីបទពិសោធន៍អភិបាលកិច្ចជាតិ; ចក្ខុវិស័យ និងដំណោះស្រាយជំរុញ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top