• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki

នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki មកជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។
លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki។ (រូបថត៖ VOV)

ដោយវាយតំលៃថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាខាងវប្បធម៌ជាច្រើន និងមានសក្ដានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍទៅវិញទៅមក លោកប្រធានរដ្ឋបានអះអាងថា វៀតណាមមានបំណងចង់រួមជាមួយជប៉ុនដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបនឹងត្រូវបានបង្កើត។ លោកប្រធានរដ្ឋ To Lam បានស្នើឱ្យលោកឯកអគ្គរាជទូត Ito Naoki លើកកម្ពស់ប្រសិទ្ធភាពនៃតួនាទី ជាអ្នកជំរុញគោលនយោបាយ និងជាស្ពានដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; សម្របសម្រួលយ៉ាងសកម្ម សំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មនូវក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងភារកិច្ចសំខាន់ៗដូចជា៖ ការជំរុញទំនុកចិត្តផ្នែកនយោបាយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការមូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Ito Naoki បានសម្តែងនូវសេចក្តីរីករាយនៅពេលចាប់ផ្តើមអាណត្តិនៅវៀតណាម; សង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតក្នុងអំឡុងពេលបំពេញបេសកកម្មនៅវៀតណាមគឺធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុនឆ្ពោះទៅដំណាក់កាល ៥០ ឆ្នាំខាងមុខ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការមូលដ្ឋាន និងទេសចរណ៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top