• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្ព័ន្ធក្រុមហ៊ុនឈានមុខគេចំនួន ៦ របស់កូរ៉េខាងត្បូងដែលចង់ពង្រីកការវិនិយោគនៅវៀតណាម

បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង (ថ្ងៃទី ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាព្រឹកថ្ងៃទី៣ កក្កដា នៅរដ្ឋធានីសេអ៊ូល នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃ សម្ព័ន្ធក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដែលកំពុងមានបំណងចង់ពង្រីកការវិនិយោគនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Chang In Hwa នាយកប្រតិបត្តិនៃ POSCO Group។ (រូបថត៖ VOV)

សម្ព័ន្ធក្រុមហ៊ុនទាំង ៦ ដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលនិងធ្វើការ រួមមាន៖ CJ Group ក្នុងវិស័យម្ហូបអាហារ និងជីវបច្ចេកវិទ្យា; POSCO Group នៅក្នុងវិស័យដែក ថាមពល ពាណិជ្ជកម្ម និងសម្ភារអាគុយរថយន្តអគ្គិសនី (EV); ធនាគារ KDB; LG Group ដែលប្រតិបត្តិការក្នុងវិស័យអេឡិចត្រូនិក ទូរគមនា គមន៍ សេវាកម្ម និងជាតិគីមី; Daewoo E&C Group ដែលប្រតិបត្តិការក្នុងវិស័យ សំណង់ វិស្វកម្ម ការគ្រប់គ្រងសំណង់ និងអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យ; GS E&C Group ដែលមានឯកទេសក្នុងការវិនិយោគ សាងសង់តំបន់ទីក្រុងថ្មី ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល រោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ មន្ទីរពេទ្យ សាលារៀន រោងចក្រទឹក ការធ្វើប្រព្រឹត្តិកម្មការបំពុលបរិស្ថាន; Celltion Group មានជំនាញក្នុងការផលិត និង ស្រាវជ្រាវជីវឱសថ និងឱសថ Biosimilar

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនឈានមុខគេទាំងនេះ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្តោតការយកចិត្តទុក ដាក់លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលនាំមកនូវតម្លៃខ្ពស់ ជាពិសេសវិស័យទើបលេច ចេញ ដូចជា semiconductors បញ្ញាសិប្បនិម្មិត ទិន្នន័យធំ បច្ចេកវិទ្យាជីវសាស្រ្ត... ទន្ទឹមនឹងនោះ វៀតណាមក៏មានការយកចិត្តទុកដាក់ខ្ពស់ដល់ការប្រដេញតាម គោលដៅកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ដូច្នេះ លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់កូរ៉េខាងត្បូង ជំរុញ ខ្លាំងការវិនិយោគចូលមកវៀតណាម បង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ការ ផ្ទេរបច្ចេកវិទ្យា និងជួយឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់សកលរបស់សម្ព័ន្ធក្រុមហ៊ុន។

រីឯខ្លួនវិញ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូងទាំងអស់បានអះអាងថា ពួកគេចាត់ទុកវៀតណាមជាគោលដៅស្នូលសម្រាប់ការវិនិយោគរយៈពេលវែង ហើយមានបំណងចង់ពង្រីកបន្ថែមទៀតនូវការវិនិយោគ និងកិច្ចសហប្រតិបត្តិការ នៅវៀតណាម។ លោក Chang In Hwa នាយកប្រតិបត្តិនៃ POSCO Group បាន និយាយថា នាពេលខាងមុខ លោកមានបំណងចង់ប្រែកំពង់ផែឯកទេសដែល POSCO កំពុងប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ទៅជាកំពង់ផែពាណិជ្ជកម្ម ហើយបានស្នើ ឱ្យអនុញ្ញាតឲ្យ POSCO វិនិយោគលើរោងចក្រថាមពលឧស្ម័ន LNG នៅវៀតណាម។ ចំណែកប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ KDB លោក Kang Seog Hoon មានប្រសាសន៍ថា KDB មានផែនការជំរុញការវិនិយោគលើវិស័យយុទ្ធសាស្ត្រនានា របស់វៀតណាម ដូចជា ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនបៃតង ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧%

នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ ធ្ងន់លើគោលដៅខិតខំជំរុញកំណើន GDP ក្នុងត្រីមាសទី៣ ឱ្យសម្រេចបានពី ៦,៥-៧% អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤,៥%។

Top