• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ខាងត្បូង(ចាប់ពីថ្ងៃ ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីពីស្ថានភាពរបស់សហគមន៍ជនវៀតណាមកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកូរ៉េខាងត្បូង។ យ៉ាងណាមិញ សហគមន៍ជនវៀតណាមតែងតែជួយគ្នាទៅវិញទៅមក សម្របខ្លួនយ៉ាងល្អប្រសើរជាមួយប្រទេសសាមី  ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាព និងវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រី និងលោកជំទាវបានថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបច្ចុប្បន្ននេះ មិនដែលល្អប្រសើរជាងពេលណាៗទាំងអស់ លើគ្រប់វិស័យនោះទេ។  ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជន វៀតណាមរស់នៅ ធ្វើការ សិក្សា និងស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ យោងតាមលោកនាយករដ្ឋមន្ត្រី ជន វៀតណាមនៅឯបរទេសដែលទទួលបានជោគជ័យ គឺរួមចំណែកដល់ប្រទេសជាតិ និងទំនាក់ទំនងទ្វេភាគី នេះក៏ជាជោគជ័យរបស់ប្រទេសជាតិ បក្ស និងរដ្ឋផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តក្នុងតំបន់ដីសណ្តទន្លេ Cuu Long និង ណាមបូខាងកើត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។

Top