• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី១ ខែកក្កដា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាជាមួយអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត។

នៅក្នុងជំនួបនេះ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងបានឲ្យដឹងថា តាមបទពិសោធន៍របស់កូរ៉េខាងត្បូងថា ការកសាងឧស្សាហកម្ម semiconductor ទាមទារការវិនិយោគធំ និងរយៈពេលវែងគ្រប់គ្រាន់។ បច្ចុប្បន្ននេះ ផលិតផល semiconductor ជំនាន់ចាស់បានឈានដល់កម្រិតកំពូល ដែលទាមទារការផលិត semiconductor ជំនាន់ថ្មី។ យោងតាមអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត វៀតណាមត្រូវតែមានការវិនិយោគធំៗ និងធនធានមនុស្សគុណភាពខ្ពស់។ យ៉ាងណាមិញ កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យ semiconductors បញ្ញាសិប្បនិមិត្តតាមរយៈគម្រោងជាក់ស្តែងផងដែរ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាជាមួយអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត។ រូបថត៖ Duong Giang/TTXVN

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះមតិ របស់គណៈប្រតិភូ; ស្នើរឲ្យអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង បន្តរួមវិភាគទានជួយវៀតណាមកសាងយុទ្ធសាស្ត្រត្រឹមត្រូវ និងយន្តការលើកទឹកចិត្តដែលមានលក្ខណៈប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីទាក់ទាញការវិនិយោគ និងធនធានមនុស្ស។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ នៅពេលជួបពិភាក្សា  ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង លោកនឹងស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍បច្ចេកវិទ្យា semiconductor និងបញ្ញាសិប្បនិម្មិត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តក្នុងតំបន់ដីសណ្តទន្លេ Cuu Long និង ណាមបូខាងកើត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។

Top