• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា Le Thi Bich Tran រួមជាមួយគណៈប្រតិភូវៀតណាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា បានចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញបំពេញដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េលោក Han Duck-soo និងលោកជំទាវភរិយា Choi Ah-young ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង (រូបថត៖ VGP/Nhat Bac)

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់កូរ៉េខាងត្បូងចាប់តាំងពីពេលប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងការទូតទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេល៥ឆ្នាំ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់តាំងពីឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាល (ឆ្នាំ២០២១)។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទ ដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ដោយប្រទេសទាំងពីរបាន លើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២។ ការជឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ហើយការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ត្រូវបានអនុវត្តន៍ជាប្រចាំ។

ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ខាងត្បូង(ចាប់ពីថ្ងៃ ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

Top