ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយអគ្លេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស
និងជាប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា
ចិនមានការយកចិត្តទុកដាក់ខ្ពស់ ហើយជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយវៀតណាម ជាទិសដៅអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជាមួយអ្នកជិតខាង;
គាំទ្រវៀតណាមការពារឯករាជ្យជាតិ និងសេចក្តីថ្លៃថ្នូរជាតិ; ប្រកាន់ខ្ជាប់នូវការគាំទ្រប្រទេសវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
នឹងកសាង សង្គមនិយមប្រកបដោយជោគជ័យស្របតាមស្ថានភាពរបស់ប្រទេសជាតិ។
មេដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមជាន់ខ្ពស់
ជាពិសេសសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ
និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
ការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ
ភាគីទាំងពីរសហការគ្នាក្នុងការកសាងគម្រោងធំៗ ដែលមានលក្ខណៈជានិមិត្តរូបខ្ពស់
មានប្រសិទ្ធភាពជាក់ស្ដែង និងនិរន្តរភាព; ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដែក ផ្លូវគោក និងច្រកទ្វារព្រំដែន;
ស្វាគមន៍ប្រទេសចិនក្នុងការបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅវៀតណាម។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចិនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មុខទំនិញកសិផលសំខាន់ៗរបស់វៀតណាមចូលក្នុងទីផ្សារចិន
និងជួយសម្រួលឲ្យទំនិញវៀតណាមទៅកាន់ទីផ្សារអាស៊ីកណ្តាល និងអឺរ៉ុបតាមរយៈប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវ
និងកសាងជាសាកល្បងនូវតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន
ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមច្រកទ្វារព្រំដែន
និងកសាងច្រកទ្វារព្រំដែនឆ្លាតវៃផងដែរ។
ដោយវាយតំលៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្ត្រី
Pham
Minh Chinh អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា
ចិនមានបំណងចង់ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ
ទេសចរណ៍ លើកកំពស់លក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកនិងទីតាំងភូមិសាស្ត្រជិតស្និទ្ធគ្នារវាងសេដ្ឋកិច្ចទាំងពីរ;
ពិចារណាលើការអនុវត្តជាសាកល្បងនៃតំបន់សេដ្ឋកិច្ចឆ្លងដែន
ព្រមទាំងបញ្ជាក់ថា
ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចពង្រីកការនាំចូលទំនិញគុណភាពខ្ពស់ពីវៀតណាម
គាំទ្រសហគ្រាសចិនបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់
និងឧស្សាហកម្មដែលទើបលេចចេញ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ
និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពបន្តរួមគ្នាគ្រប់គ្រង
និងដោះស្រាយការខ្វែងគំនិតឱ្យបានសមហេតុផល រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម