• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាអធិបតីសម័យ ពិភាក្សាជាមួយ ស្ថាបនិក WEF និងសម្ព័ន្ធក្រុមហ៊ុនធំៗចំនួន ២០

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian ប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF បានអញ្ជើញធ្វើជាសហអធិបតី ក្នុងសម័យពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ WEF ប្រមាណ២០រូប។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF។ (រូបថត៖ VOV)

នៅក្នុងសម័យពិភាក្សាដែលប្រព្រឹត្តទៅក្នុងទម្រង់ជាអាហារពេលព្រឹកសម្រាប់ ការងារនេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗបានសម្តែងការយកចិត្តទុកដាក់ដល់ការ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម; ផ្តោតលើការ ធ្វើបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរបៃតង និងតួនាទីរបស់វៀតណាមក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ មតិភាគច្រើនវាយតម្លៃខ្ពស់ចំពោះកំណើន ការអភិវឌ្ឍ និង បរិយាកាសវិនិយោគ អាជីវកម្មកាន់តែប្រសើរឡើងរបស់វៀតណាម ជាពិសេសការ ដែលសេដ្ឋកិច្ចឌីជីថលកាលពីឆ្នាំមុនបានរួមវិភាគទានប្រមាណ ១៦% នៃផលិតផល ក្នុងស្រុកសរុប (GDP) របស់វៀតណាម។

ចែករំលែកអំពីទិសដៅយុទ្ធសាស្ត្ររបស់វៀតណាមនាពេលខាងមុខ លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ទាក់ទាញការវិនិយោគ ដោយផ្ដល់អាទិភាពលើវិស័យទើបលេចចេញ បច្ចេកវិទ្យាខ្ពស់ មានតម្លៃបន្ថែមខ្ពស់  ជាពិសេសបម្រើដល់កម្លាំងចលករកំណើនថ្មី ជំរុញការធ្វើបរិវត្តកម្មឌីជីថល បរិវត្ត កម្មបៃតង ព្រមទាំងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវវិស័យថ្មីមួយចំនួនដែលមានលក្ខណៈ ជារបកគំហើញ ដូចជា៖ semiconductor និងបញ្ញាសិប្បនិម្មិត (AI)

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក សាស្រ្តាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF។ នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Schwab បានឲ្យដឹងថា WEF និងសម្ព័ន្ធក្រុមហ៊ុនសមាជិកនានា វាយតម្លៃខ្ពស់ចំពោះយថាទស្សន៍ បរិយាកាសវិនិយោគ និងអាជីវកម្ម និងសមិទ្ធិផល សេដ្ឋកិច្ចលេចធ្លោរបស់វៀតណាម ហើយចាត់ទុកវៀតណាមជាគំរូមួយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងឆ្លៀតយកឱកាសពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ប្រកបដោយ ប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមតាមទស្សនៈអន្តរជាតិ៖ មានសញ្ញាវិជ្ជមានជាច្រើន

សេដ្ឋកិច្ចវៀតណាមតាមទស្សនៈអន្តរជាតិ៖ មានសញ្ញាវិជ្ជមានជាច្រើន

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម ធនាគារពិភពលោក (WB) បានអត្ថាធិប្បាយថា សេដ្ឋកិច្ចវៀតណាមមានសញ្ញាវិជ្ជមានជាច្រើន។

Top