• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានវាយតម្លៃខ្ពស់លើការគាំទ្ររបស់វៀតណាមចំពោះការដែលអង់គ្លេសចូលរួម CPTPP

រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោកស្រី Liz Truss កាន់សំណុំឯកសារដាក់ពាក្យសុំចូលរួមជាមួយ CPTPP (ប្រភព៖ Nikkei Asian Review)
 

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោកស្រី Elizabeth Truss បានប្រកាសថា ប្រទេសនេះបានដាក់ពាក្យជាផ្លូវការ ចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាតំបន់ពាណិជ្ជកម្មសេរី មានខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ១១ ស្រូបយក ១/៣ នៃ GDP សកល។

សំណើរនេះត្រូវបានដាក់ចេញចំពេលគម្រប់ ១ឆ្នាំ នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អង់គ្លេស លោកស្រី Elizabeth Truss បានវាយតម្លៃខ្ពស់លើការគាំទ្ររបស់វៀតណាមចំពោះការដែល ចក្រភពអង់គ្លេសចូលរួម CPTPP ផងដែរ៖ “ចក្រភពអង់គ្លេសមានសេចក្តីរីករាយណាស់នៅពេលដែល វៀតណាមមានការគាំទ្រយ៉ាងខ្លាំងសម្រាប់ការចូលរួមរបស់អង់គ្លេសនៅក្នុងតំបន់ពាណិជ្ជ កម្មសេរីដ៏សំខាន់ដូចជា CPTPP នេះ។ ហើយនៅក្នុងយុគសម័យនេះ ខណៈពេលដែលមានប្រទេសខ្លះមាននិន្នាការការពារពាណិជ្ជកម្ម ប៉ុន្តែយើងរួមគ្នាប្តេជ្ញាធ្វើពាណិជ្ជកម្មសេរី។ ចក្រភពអង់គ្លេសនឹងចូលរួមជាមួយដៃគូដែលមានគំនិតដូចវៀតណាម ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច តាមរយៈពាណិជ្ជកម្មសេរី នាំមកនូវការរំពឹងទុកដ៏ពិសេសជាច្រើន ក្នុងបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩។

សូមគូសបញ្ជាក់ថានៅថ្ងៃទី ១ ខែកុម្ភៈ ចក្រភពអង់គ្លេសដាក់ពាក្យជាផ្លូវការមួយ ដើម្បីចូលរួមជាមួយ CPTPP ដែលបានក្លាយជាប្រទេសដំបូង ក្រៅប្រទេសជាសមាជិកស្ថាបនិក ដែលបានដាក់ពាក្យសុំចូលរួមកិច្ចព្រមព្រៀងនេះ។ CPTPP ចូលជាធរមានចាប់ពីឆ្នាំ ២០១៨ ក្នុងនោះមានប្រទេសជាសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់   ប៉េរូ សិង្ហបុរី និងវៀត ណាម។ វិស័យពាណិជ្ជកម្មសេរីនេះត្រូវបានប៉ាន់ប្រមាណថា ស្រូបយក ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀងណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top