ព័ត៌មាន
រដ្ឋមន្រ្តីការពារជាតិវៀតណាមលោក Ngo Xuan Lich ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ ADMM នៅថៃ

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានជួប ពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិថៃនាយឧត្តមសេនីយ៍លោក Prawit Wongsuwan (រូបថត៖ VOV)
នៅជំនួបជាមួយនាយឧត្តមសេនីយ៍លោក Prawit Wongsuwan ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិថៃ រដ្ឋមន្រ្តីលោក Ngo Xuan Lich បានអះអាងថា វៀតណាមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនានារបស់ថៃក្នុងឆ្នាំប្រធានអាស៊ាន២០២០។
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិបណ្ដា ប្រទេសអាស៊ានលើកទី១៣ (ADMM 13) នៅរដ្ឋធានីបាំងកក ប្រទេសថៃ រដ្ឋមន្រ្តី ការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានជួប ពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិថៃនិងរដ្ឋមន្រ្តីការពារជាតិឡាវ។
នៅជំនួបជាមួយនាយឧត្តមសេនីយ៍លោក Prawit Wongsuwan ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិថៃ រដ្ឋមន្រ្តីលោក Ngo Xuan Lich បានអះអាងថា វៀតណាមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនានារបស់ថៃក្នុងឆ្នាំប្រធានអាស៊ាន២០២០។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា នាពេលខាងមុខ ទន្ទឹមនឹងការពង្រីកប្រសិទ្ធ ភាពនៃយន្តការសហប្រតិបតិ្តការដែលមានស្រាប់នោះ គឺភាគីទាំងពីរនឹងជំរុញកិច្ច សហប្រតិបតិ្តការលើខ្លឹមសារមួយចំនួនដូចជា៖ ភស្តុភា ការរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ពេទ្យ យោធា និងការអនុវត្តច្បាប់នៅសមុទ្រ ជាដើម។
នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍លោក Chansamone Chanyalath រដ្ឋមន្រ្តីការពារជាតិឡាវ រដ្ឋមន្រ្តីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការ ការពារជាតិរវាងវៀតណាមនិងឡាវ ជានិច្ចកាលជាសសរទ្រូងមួយក្នុងទំនាក់ ទំនងទ្វេភាគី។ ឆ្នាំ២០១៩ជាឆ្នាំដែលមានអត្ថន័យសំខាន់ ដោយសារតែភាគីទាំង ពីរនឹងបូកសរុបពិធីសាររយៈពេល៥ឆ្នាំដំណាក់កាល២០១៥-២០១៩និង កសាងពិធីសាររយៈពេល៥ឆ្នាំខាងមុខ។ ហេតុនេះហើយ ភាគីទាំងពីរបាន ឯកភាពសហការគ្នាក្នុងការបូកសរុបនិងវាយតម្លៃចំពោះលទ្ធផលសហប្រតិបតិ្តការនាពេលកន្លងទៅ ព្រមទាំងលើកឡើងយ៉ាងទៀងត្រង់នូវកំហិតនៅសេស សល់ដើម្បីជំនះពុះពារផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម