• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ជួបពិភាក្សាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

នាថ្ងៃទី ១១ កញ្ញា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស លោក Le Hoai Trung បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ជួបពិភាក្សាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ (រូបថត៖ ក្រសួងការបរទេស)

ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗមួយចំនួននាពេលខាងមុខ ក្នុងនោះផ្តោតការយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងនៃការជឿទុកចិត្ត បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យខ្ពស់ និងគ្រប់ជាន់ថ្នាក់; សម្របសម្រួលរៀបចំឱ្យបានល្អនូវយន្តការសហប្រតិបត្តិការទ្វេភាគី និងរវាងវៀតណាម-កម្ពុជា-ឡាវ រួមទាំងជំនួបជាន់ខ្ពស់រវាងប្រមុខនៃបក្សទាំង ៣ និងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។ ក្រៅពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរករបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគនោះ ភាគីទាំងពីរបន្តជំរុញឱ្យស្ថាប័នពាក់ព័ន្ធធ្វើការចរចា និងបញ្ចប់ការងារបោះបង្គោល ខណ្ឌសីម៉ាព្រំដែនគោកឱ្យបានឆាប់ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននាពេលថ្មីៗនេះរវាងកម្ពុជា និងថៃ រួមទាំងលទ្ធផលល្អប្រសើរនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែង រួមចំណែកនាំមកនូវសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top