• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូមិសមាគមអតីតយុទ្ធជនកម្ពុជានិងឡាវ


រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូមិសមាគមអតីតយុទ្ធជនកម្ពុជានិងឡាវ

ក្នុងជំនួបសន្ទនាជាមួយសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះសកម្មភាពនៃសមាគមអតីតយុទ្ធជនកម្ពុជាក៏ដូចជា កិច្ចសហការរវាងសមគមអតីតយុទ្ធជននៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងទៅ។ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា៖ កងទ័ពវៀតណាមជានិច្ចកាល​ស្មាប្រកៀកស្មាជាមួយកងទ័ពក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងកិច្ចការកសាងនិងការពារមាតុភូមិ​។ នាថ្ងៃដដេល រដ្ឋមន្ត្រី Ngo Xuan Lich ក៏បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូមិសមាគមអតីតយុទ្ធជនជាតិឡាវ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top