រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ
នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងម៉ូស្គូ នៅខាងក្រៅដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Ngo Xuan Lich បានស្នើអោយភាគីទាំងពីរ វៀតណាមនិងឡាវត្រូវបន្តជំរុញខ្លាំង សកម្មភាពជួបប្រាស្រ័យព្រំដែន ការងារបក្ស ការងារនយោបាយ បណ្ដុះបណ្ដាប្រភពធនធានមនុស្ស។ រដ្ឋមន្ត្រី Ngo Xuan Lich បានអះអាងថា៖ ក្នុងគ្រប់កាលះទេសះ បក្ស ប្រជាជន និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាល ប្រកៀកស្មារជាមួយបក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជននិងកងទ័ពប្រជាជនឡាវ ក្នុងបុព្វហេតុកសាង និងការពារសមិទ្ធិផលនៃបដិវត្តន៍ឡាវ។
រីឯ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ឧត្តមសេនីយ៍ទោ Chansamone Channhalat បានស្នើអោយភាគីទាំងពីរបន្តបង្កើនការងារបណ្ដុះបណ្ដាល ប្រភពធនធានមនុស្សនិងភាគីឡាវត្រៀមខ្លួនជាស្រេចបន្ត ជួយឧបត្ថម្ភការងារស្វែងរក និងជីកគាស់ឥដ្ឋធាតុអ្នកជំនាញការ និងយុទ្ធជនស្ម័គ្រចិត្តដែលបានពលីជីវិតនៅឡាវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម