• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ទទួលជួបប្រធាន UNDP ប្រចាំតំបន់អាស៊ី

លោក Bui Thanh Son បានវាយតំលៃខ្ពស់ ចំពោះតួនាទី និងការរួមចំណែករបស់ UNDP នៅលើវិសាលភាពជាសកលក្នុងវិស័យ លុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ការបង្កើនអភិបាលកិច្ច ការ កសាងសមត្ថភាពស្ដារឡើងវិញ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)  
នាថ្ងៃទី ២៨ កក្កដា នៅពេលទទួលជួបលោកស្រី Kanni Wignaraja ឧបការីអគ្គ លេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាប្រចាំតំបន់អាស៊ីនៃកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានវាយតំលៃខ្ពស់ ចំពោះតួនាទី និងការរួមចំណែករបស់ UNDP នៅលើវិសាលភាពជាសកលក្នុងវិស័យ លុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ការបង្កើនអភិបាលកិច្ច ការ កសាងសមត្ថភាពស្ដារឡើងវិញ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យ UNDP កៀរគរធនធាន ហើយផ្តល់ប្រឹក្សា អំពី គោលនយោបាយ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវឯក សារកម្មវិធីជាតិសម្រាប់វៀតណាម ដំណាក់កាលឆ្នាំ ២០២២-២០២៦ ព្រមទាំងសម្រប សម្រួលជាមួយស្ថាប័នផ្សេងៗទៀតនៃអង្គការសហប្រជាជាតិ ដើម្បីអនុវត្តន៍ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពវៀតណាម - អង្គការសហប្រជាជាតិ ដំណាក់កាលឆ្នាំ ២០២២-២០២៦ រួមទាំងការស្តារសេដ្ឋកិច្ចសង្គម ការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ការអនុវត្តការសន្យារបស់វៀតណាមនៅកិច្ចប្រជុំ COP២៦ ការកៀរគរធនធានសម្រាប់ជួយឧបត្ថម្ភក្រុមមនុស្សដែលងាយរងគ្រោះក្នុងដំណើរការស្ដារឡើងវិញ និងការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមផងដែរ។
ចំណែកឯលោកស្រី Kanni Wignaraja បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះ ការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការបំប្លែងថាមពល និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការ កសាងខឿនរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព; បញ្ជាក់ថា UNDP ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រ និងរួមដំណើរជាមួយវៀតណាមក្នុងការ ស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបៃតង ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងកម្ពុជា

បន្តកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងកម្ពុជា

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានស្នើឲ្យរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា បំពេញឲ្យបានល្អ ជាងទៀត នូវការឃោសនា និងចលនាប្រជាជន ជានិច្ចកាលចងចាំអំពីដំណាក់កាល ដែលប្រទេសទាំងពីរបានជួយទំនុកបម្រុងគ្នាទៅវិញទៅមក ដើម្បីកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

Top