• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបពិភាក្សាគ្នាអំពីបញ្ហាមីយ៉ាន់ម៉ានៅថ្ងៃទី ២៧ ខែតុលា

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើង នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
  មេដឹកនាំប្រទេសជាសមាជិកអាស៊ានក្នុងកិច្ចប្រជុំកំពូលពិសេសនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។ (ប្រភព៖ ASEAN.org)  

សារព័ត៌មានថៃ នៅថ្ងៃទី២៣ ខែតុលា បានចុះផ្សាយថា ប្រធានសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ ដែលជាប្រទេសកម្ពុជា បានប្រកាសថា រដ្ឋ មន្ត្រីការបរទេសអាស៊ាននឹងរៀបចំកិច្ចប្រជុំពិសេសមួយនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើង នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ខ្លឹមសារនៃរបៀបវារៈនឹងផ្តោតលើការពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននោះ ឯកភាពលើជំហររួមលើវិធីអភិក្រមនិងវិធានការបន្ទាប់របស់អាស៊ានក្នុងការដោះ ស្រាយបញ្ហានេះ។

កិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានត្រូវបានអនុម័ត ដោយមេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន ៩ និងមេដឹកនាំរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលពិសេសកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ដើម្បី ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top