• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈ ពេល ៣ ថ្ងៃនៅវៀតណាម

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នាថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានចាប់ផ្តើម ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅវៀតណាម (១៤-១៦ មេសា)។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Antony Blinken នៅវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken។ (រូបថត៖ Reuters)

ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញថែមទៀតការពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក តាមស្មារតីនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្នាំ ២០១៣ និងសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមស្តីពីទំនាក់ទំនងវៀតណាម - អាមេរិកឆ្នាំ ២០១៥ ព្រមទាំងអនុវត្តន៍លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែមីនា ឆ្នាំ ២០២៣ ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនង វៀតណាម-អាមេរិកនាពេលកន្លងមក វិធានការដើម្បីរក្សាហើយនាំទំនាក់ទំនងរវាង ប្រទេសទាំងពីរកាន់តែរីកចម្រើនយ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់ វិស័យនាពេលខាងមុខ ជាពិសេសគឺវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ច បៃតង កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

នារសៀលថ្ងៃទី ១៨ ខែកក្កដា ក្រុមការងាររបស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាមនិងអង្គការមជ្ឈិម ដឹកនាំដោយលោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញទៅអុជធូប ដាក់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺននៅខេត្តក្វាងទ្រី ក្នុងឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។

Top