• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសន័រវេស

នារសៀលថ្ងៃទី១ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសន័រវេស Erling Rimestad ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ខិតខំប្រឹងប្រែងដើម្បីពន្លឿនដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងប្លុក EFTA (រួមទាំងប្រទេសចំនួន ៤ អ៊ីស្លង់ លីឆេស្ទីន ន័រវេស និងស្វីស)។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍ទីភ្នាក់ងារនៃប្រទេសទាំងពីរសិក្សាលទ្ធភាពបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ចសមុទ្រ និងការផ្លាស់ប្តូរបៃតង រួមចំណែកបង្កើតកម្លាំងជំរុញកិច្ចសហប្រតិបត្តិការថ្មី និងជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ  វិស័យដែលន័រវេសមានចំណុចខ្លាំង អំពីបច្ចេកវិទ្យា បទពិសោធន៍ ដើមទុន និងវៀតណាមមានតម្រូវការអភិវឌ្ឍន៍។

រដ្ឋមន្ត្រីការបរទេសន័រវេស Erling Rimestad បានអះអាងថា ប្រទេសន័រវេសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ហើយមានបំណងចង់ឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល និងការយកចិត្តទុកដាក់រួម ដូចជាសមុទ្រ និងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងសេដ្ឋកិច្ចបៃតង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។

Top