• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋធានី Ha Noi៖ ធានាសុវត្ថិភាពម្ហូបអាហារដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនពណ៌បៃតង

នាថ្ងៃទី ២៦ ខែកក្កដា នាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារ - ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ សហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទ Ha Noi និងសាខាគ្រប់គ្រងគុណភាព កសិ-រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខាលើការអនុវត្តគម្រោងគាំទ្រដល់ភ្នាក់ងារខ្សែសង្វាក់តំលៃបន្លែ និងសាច់ដែលត្រូវបានជ្រើសរើស នៅរដ្ឋធានី Ha Noi។


ទិដ្ឋភាពទូទៅនៃកិច្ច​ប្រជុំរវាងអ្នកតំណាងនៃខ្សែ​សង្វាក់ម្ហូបអាហារមានសុវត្ថិភាពរបស់រដ្ឋធានី​ Ha Noi ជាមួយស្ថាប័នគ្រប់គ្រង។ រូបថត៖ Tiến Duẩn

 

គម្រោងនេះមិនត្រឹមតែមានគោលបំណងធានាសុវត្ថិភាពម្ហូបអាហារ និងរក​ឃើញប្រភពដើមម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ និងលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនបៃតងក្នុងបរិបទនៃស្តង់ដារអន្តរជាតិកាន់តែច្រើនដែលកំពុងអនុវត្ត។

លោក Nguyen Ngoc Son អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ Ha Noi ថ្លែងមតិក្នុងកិច្ច​ប្រជុំ​នេះ។ រូបថត៖ Tien Duan

ក្នុងដំណាក់កាលដំបូងនៃការអនុវត្ត គម្រោងនឹងជ្រើសរើសភ្នាក់ងារ រួមមានៈ សហករណ៍ Van Duc ស្រុក Gia Lam; ខ្សែសង្វាក់នៃសាច់ពីសហករណ៍ Hoang Long ស្រុក Thanh Oai ផ្សារ Van Duc ស្រុក Gia Lam; ផ្សារ Kim Quan, Thuong Thanh ខណ្ឌ Long Bien ។ ក្រៅពីការគាំទ្រឧបករណ៍មួយចំនួនសម្រាប់ការគ្រប់គ្រង និងកែលម្អសុវត្ថិភាពម្ហូបអាហារ សហករណ៍គ្រប់គ្រងផលិតកម្មក៏ត្រូវបានគាំទ្រក្នុងការកសាងប្រព័ន្ធគ្រប់គ្រងផែនការផលិតកម្មឌីជីថល រក​ឃើញប្រភពដើម កសាងបទប្បញ្ញត្តិ និងបង្កើតក្រុមត្រួតពិនិត្យសហគមន៍ដែលមានសមជិក​គឺកសិករឆ្នើម ដើម្បីត្រួតពិនិត្យ គ្រប់​គ្រង និង​ណែនាំ​គ្រួសារ​កសិករ​ក្នុង​ការ​ផលិតប្រកប​ដោយ​សុវត្ថិភាព និង​ការ​កែច្នៃ​បឋមដែល​សមស្របនឹង​បទប្បញ្ញត្តិ​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ។

 ពិធីចុះហត្ថលេខាជួយគាំទ្រខ្សែសង្វាក់តម្លៃសាច់ និងបន្លែដែលបានជ្រើសរើសរបស់រដ្ឋធានី Ha Noiរូបថត៖ Tien Duan

មកទល់នឹងពេលនេះ រដ្ឋធានី Ha Noi បានកសាង និងអភិវឌ្ឍខ្សែសង្វាក់ចំនួន ១៥៩ ចាប់ពីផលិតកម្ម រហូតដល់ការប្រើប្រាស់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុង​នោះ​មាន​សង្វាក់​ផលិតផល​​មាន​ប្រភពដើម​ជា​សត្វ​ចំនួន ៥៣ និង​ខ្សែសង្វាក់​ផលិតផល​មាន​ប្រភពដើមជា​រុក្ខជាតិ ១០៦។

លោក Nguyen Ngoc Son អនុប្រធានមន្ទីកសិកម្ម និងអភិវឌ្ឍជនបទទីក្រុង Ha Noi បានឲ្យដឹងថា ការក្លាយជាទីក្រុងធំមួយក្នុងចំណោមទីក្រុងធំៗចំនួនពីរនៅទូទាំងប្រទេស ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលកាណាដា តាមរយៈគម្រោង សុវត្ថិភាពម្ហូបអាហារសម្រាប់ការអភិវឌ្ឍ មិនត្រឹមតែសំដៅលើសុវត្ថិភាពម្ហូបអាហារសម្រាប់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏ឆ្ពោះទៅរកខ្សែសង្វាក់តម្លៃប្រកបដោយនិរន្តរភាពដែលទាក់ទងនឹងការការពារបរិស្ថាន និងកំណើនបៃតងជាមួយខេត្ត ក្រុងក្នុងទំនាក់ទំនងបច្ចុប្បន្ន។

ប្រតិភូបានថតរូបអនុស្សាវរីយ៍នៅឯកិច្ច​ប្រជុំ។ រូបថត៖ Tien Duan

លោក Nguyen Van Thuan ប្រធាននាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារ - ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងមិនអាចខ្វះបានឡើយ បើគ្មានការចូលរួមពីសង្គមទាំងមូល ក្នុង​នោះ​តួនាទី​ មានសារៈសំខាន់នៅកម្រិតមូលដ្ឋាន។

ប្រតិភូបានថតរូបអនុស្សាវរីយ៍នៅឯកិច្ច​ប្រជុំ។

លោក Nguyen Van Minh នាយកនៃសហករណ៍អាជីវកម្មសេវាកម្មកសិកម្ម Minh Duc ស្រុក Gia Lam - អង្គភាពដែលចូលរួមក្នុងគម្រោងបានចែករំលែក ការចូលរួមក្នុងគម្រោងមានអត្ថន័យជាច្រើនចំពោះសហករណ៍និងសមាជិក​ក្នុង​សហករណ៍ដទៃទៀត។ ព្រោះការផលិតតាមស្តង់ដារ VietGap តាមទិសដៅសរីរាង្គអាចធ្វើអោយដីមានភាពប្រសើរឡើង និងធានា បរិស្ថាន និងសុខភាពរបស់កសិករ។ ផលិតផលដែលផលិតក៏ធានាសុវត្ថិភាពម្ហូបអាហារ បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ក៏ដូចជាបទប្បញ្ញត្តិរបស់រដ្ឋស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈស្ថិរភាព និងនិរន្តរភាពសម្រាប់ការនាំចេញ./.

 

 

អនុវត្ត៖ ង្វៀន​ហឿង/កាសែតរូបភាពវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top