លោក Nguyen Ngoc Son អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ Ha Noi ថ្លែងមតិក្នុងកិច្ចប្រជុំនេះ។ រូបថត៖ Tien Duan
ក្នុងដំណាក់កាលដំបូងនៃការអនុវត្ត គម្រោងនឹងជ្រើសរើសភ្នាក់ងារ រួមមានៈ សហករណ៍ Van Duc ស្រុក Gia Lam; ខ្សែសង្វាក់នៃសាច់ពីសហករណ៍ Hoang Long ស្រុក Thanh Oai ផ្សារ Van Duc ស្រុក Gia Lam; ផ្សារ Kim Quan, Thuong Thanh ខណ្ឌ Long Bien ។ ក្រៅពីការគាំទ្រឧបករណ៍មួយចំនួនសម្រាប់ការគ្រប់គ្រង និងកែលម្អសុវត្ថិភាពម្ហូបអាហារ សហករណ៍គ្រប់គ្រងផលិតកម្មក៏ត្រូវបានគាំទ្រក្នុងការកសាងប្រព័ន្ធគ្រប់គ្រងផែនការផលិតកម្មឌីជីថល រកឃើញប្រភពដើម កសាងបទប្បញ្ញត្តិ និងបង្កើតក្រុមត្រួតពិនិត្យសហគមន៍ដែលមានសមជិកគឺកសិករឆ្នើម ដើម្បីត្រួតពិនិត្យ គ្រប់គ្រង និងណែនាំគ្រួសារកសិករក្នុងការផលិតប្រកបដោយសុវត្ថិភាព និងការកែច្នៃបឋមដែលសមស្របនឹងបទប្បញ្ញត្តិនៃប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារអន្តរជាតិ។
ពិធីចុះហត្ថលេខាជួយគាំទ្រខ្សែសង្វាក់តម្លៃសាច់ និងបន្លែដែលបានជ្រើសរើសរបស់រដ្ឋធានី Ha Noi។ រូបថត៖ Tien Duan
មកទល់នឹងពេលនេះ រដ្ឋធានី Ha Noi បានកសាង និងអភិវឌ្ឍខ្សែសង្វាក់ចំនួន ១៥៩ ចាប់ពីផលិតកម្ម រហូតដល់ការប្រើប្រាស់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះមានសង្វាក់ផលិតផលមានប្រភពដើមជាសត្វចំនួន ៥៣ និងខ្សែសង្វាក់ផលិតផលមានប្រភពដើមជារុក្ខជាតិ ១០៦។
លោក Nguyen Ngoc Son អនុប្រធានមន្ទីកសិកម្ម និងអភិវឌ្ឍជនបទទីក្រុង Ha Noi បានឲ្យដឹងថា ការក្លាយជាទីក្រុងធំមួយក្នុងចំណោមទីក្រុងធំៗចំនួនពីរនៅទូទាំងប្រទេស ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលកាណាដា តាមរយៈគម្រោង “សុវត្ថិភាពម្ហូបអាហារសម្រាប់ការអភិវឌ្ឍ” មិនត្រឹមតែសំដៅលើសុវត្ថិភាពម្ហូបអាហារសម្រាប់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏ឆ្ពោះទៅរកខ្សែសង្វាក់តម្លៃប្រកបដោយនិរន្តរភាពដែលទាក់ទងនឹងការការពារបរិស្ថាន និងកំណើនបៃតងជាមួយខេត្ត ក្រុងក្នុងទំនាក់ទំនងបច្ចុប្បន្ន។
ប្រតិភូបានថតរូបអនុស្សាវរីយ៍នៅឯកិច្ចប្រជុំ។ រូបថត៖ Tien Duan