• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាយន្តការត្រួតពិនិត្យរវាងទីក្រុងហូជីមិញ​និងតំបន់​ភាគខាងត្បូង​នៅពេល​បន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គម

នារសៀលថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam មានជំនួបធ្វើការតាមអនឡាញជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ បណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long និង Tay Nguyen ស្ដីពីការត្រៀមរៀបចំការបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមក្រោយថ្ងៃទី ៣០ ខែកញ្ញា។

ទិដ្ឋភាពនៃកិច្ចប្រជុំ


នៅក្នុងជំនួបធ្វើការ ប្រតិភូបានឯកភាគគ្នាអំពីតម្រូវការបន្ធូរបន្ថយវិធានការរក្សាគម្លាត សង្គមនៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូង ក្នុងបរិបទដែលខេត្ត ក្រុងទាំងនេះបានគ្រប់គ្រងជំងឺរាតត្បាតជាមូលដ្ឋាន។ តម្រូវការ បន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គម ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចនិងស្ថិរភាពជីវភាពរស់នៅជូនប្រជាជននាគ្រានេះគឺជាកត្តាសត្យានុម័ត។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានឯកភាពគ្នាជាមួយមតិយោបល់របស់ខេត្តក្រុងនានាគឺបន្តរក្សាយន្តការត្រួតពិនិត្យមនុស្សធ្វើដំណើរចេញចូលទីក្រុងហូជីមិញ និងគ្រប់គ្រងការធ្វើដំណើររវាងខេត្ត ក្រុង ដូចនាបច្ចុប្បន្ន។

លោកឧបនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកថាដើម្បីធានាឲ្យពលករធ្វើការនៅទីក្រុងហូជីមិញនោះ ទីក្រុងគប្បីត្រៀមរៀបចំដោយព្រមៗគ្នា បង្កលក្ខណៈងាយស្រួលអំពីការងារធ្វើ ចាក់វ៉ាក់សាំង កន្លែងស្នាក់នៅ និងការធ្វើដំណើរជូនពលករជាដើមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។

Top