• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រកឃើញពូថៅថ្មអាយុរាប់ពាន់ឆ្នាំចំនួន ៥ នៅផុង ញ៉ា - កែបាង

ក្រុមរុករកមួយដឹកនាំដោយលោកវេជ្ជបណ្ឌិត Howard Limbert ប្រធានក្រុមរុករករូងភ្នំអង់គ្លេស-វៀតណាម និងជាសមាជិកនៃសមាគមរូងភ្នំរាជវង្សអង់គ្លេស ទើបតែបានរកឃើញពូថៅថ្មចំនួន ៥ ដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងរូងភ្នំ អែន (Én) ដែលជារូងភ្នំធំជាងគេបំផុតមួយរបស់ពិភពលោកនៅឧទ្យានជាតិផងញ៉ា - កែបាង ខេត្ត ហ្វាង ទ្រី។
ពូថៅថ្មអាយុរាប់ពាន់ឆ្នាំត្រូវបានរកឃើញនៅក្នុងរូងភ្នំអេន ក្នុងឧទ្យានជាតិផុងញ៉ា-កែបាង (រូបថត៖ VNA)

តំណាងមកពីមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានប្រកាសនាថ្ងៃទី ២៥ ខែមេសាថា វត្ថុបុរាណដែលរកឃើញនៅក្នុងស្រទាប់ដីល្បាប់ ស្ថិតក្នុងស្រទាប់វប្បធម៌បុរាណ។ តាមរយៈការវាយតម្លៃដំបូង អ្នកជំនាញបានបង្ហាញថា ពូថៅទាំងនេះមាននៅក្នុងសម័យយុគថ្មរំលីង ក្នុងប្រព័ន្ធវប្បធម៌បាវត្រ ហើយមានអាយុកាលប្រហែល ៦.០០០-៨.០០០ ឆ្នាំ។ ពូថៅដែលផលិតពីថ្មស៊ីលីកុនក្នុងទម្រង់សំខាន់ពីរគឺ ពូថៅស្មាទ្រេត និងពូថៅស្មាផ្ដេក ត្រូវបានបរិច្ចាគទៅសារមន្ទីរខេត្តក្វាងទ្រី និងសារមន្ទីរហាណូយ។

ការរកឃើញវត្ថុបុរាណនេះគឺមានសារៈសំខាន់ ដោយបំពេញបន្ថែមទៅលើខ្សែសង្វាក់នៃភស្តុតាងនៃការបន្តវប្បធម៌នៅក្នុងតំបន់ រួមជាមួយនឹងវត្ថុបុរាណដែលបានរកឃើញពីមុនដូចជាវត្ថុលោហៈ ផ្សិតពូថៅសំរិទ្ធពីវប្បធម៌ដុងសឺន រូបសំណាកព្រះពុទ្ធសំរិទ្ធ និងអក្សរចាមបុរាណនៅក្នុងរូងភ្នំ៕

តាម​ vovworld.vn/km-KH

ជនវៀតណាមនៅក្រៅប្រទេសឆ្ពោះទៅឫសគល់ប្រទេសជាតិ

ជនវៀតណាមនៅក្រៅប្រទេសឆ្ពោះទៅឫសគល់ប្រទេសជាតិ

នាថ្ងៃទី ២៦ ខែមេសា ពោលគឺថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) គឺជាទិវារំលឹកខួបបណ្តាស្តេចហុង។

Top