• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម

នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅវៀត ណាមបានរៀបចំព្រឹត្តិការណ៍មួយក្រោមប្រធានបទ “យុវជនជាមួយគំនិតផ្តួចផ្តើមនិងនវានុវត្តន័ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម”។

នេះគឺជាព្រឹត្តិការណ៍មួយសម្រាប់ក្រុមយុវជននានាដើម្បីឧទ្ទេសនាមគម្រោងដែលខ្លួនបានផ្តួចផ្តើម ដោយមានគោលដៅដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គម្រោងចំនួន ៩ ដែលដឹកនាំដោយយុវជនលើវិស័យជាច្រើន ចាប់ពីការថែទាំសុខភាព រហូតដល់ការការពារបរិស្ថាន ត្រូវបានដាក់តាំងបង្ហាញ និងឧទ្ទេសនាមនៅការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមដោយបង្ហាញយ៉ាងច្បាស់អំពីតួនាទីរបស់យុវជនក្នុងការកំណត់រូបរាងនាពេលអនាគត។ ពួកគេជាសិស្សានុសិស្ស និស្សិត អ្នកគ្រប់គ្រងធុរកិច្ចសង្គម ដែលនាំមកនូវគំនិតផ្តួចផ្តើមជាក់ស្តែងជាច្រើនដល់សហគមន៍ ដូចជា៖លើកកម្ពស់ការយល់ដឹងអំពីការកែច្នៃសំណល់ប្លាស្ទិក ការគាំទ្រផ្លូវចិត្តដល់ជនពិការ ការអភិវឌ្ឍន៍ទីសាធារណៈអេកូឡូស៊ី។

យោងតាមលោកស្រី Pauline Fatima Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដើម្បីពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ពិភពលោកត្រូវការគំនិតថ្មីៗ និងសកម្មភាពដិតដល់ រួមទាំងតួនាទីរបស់យុវជនមានសារៈសំខាន់ខ្លាំងណាស់។ លោកស្រីជឿជាក់ថា យុវជនវៀតណាមជាង ២២លាននាក់ គឺជាកំណប់ទ្រព្យនៃទេពកោសល្យ និងគំនិតសម្រាប់អនាគត និងជាកម្លាំងសម្រាប់ការបង្កើតថ្មី និងការផ្លាស់ប្តូរសង្គមនាពេលបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top