• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាការផ្លូវលេខ៩ - ឡាវភាគខាងត្បូង៖ របត់សម្រាប់ការរំដោះប្រជាជាតិនៃប្រទេសឥណ្ឌូចិនទាំង៣

ជាង៥០ឆ្នាំមុន ក្រោយរយៈពេលជាង៥០ទាំងថ្ងៃទាំងយប់ (ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧១) កងទ័ពនិងប្រជាជនវៀតណាម សហការជាមួយប្រជាជនបណ្ដាកុលសម្ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឡាវ បានអនុវត្តន៍ប្រកបដោយជោគជ័យនូវយុទ្ធនាការវាយបក ផ្លូវលេខ៩ - ឡាវភាគខាងត្បូង ដែលបើករបត់ថ្មីសម្រាប់បុព្វហេតុតស៊ូរំដោះប្រជាជាតិនៃប្រទេសឥណ្ឌូចិនទាំងបី។
ជ័យជំនះនៃយុទ្ធនាការវាយបក ផ្លូវលេខ៩ - ឡាវភាគខាងត្បូង ដែលបើករបត់ថ្មីសម្រាប់បុព្វហេតុតស៊ូរំដោះប្រជាជាតិនៃប្រទេសឥណ្ឌូចិនទាំងបី។ (រូបថតឯកសារ៖ VNA)

នៅចុងឆ្នាំ ១៩៧០ អាមេរិក និងរដ្ឋាភិបាលសៃហ្គនបានសម្រេចចិត្តប្រមូលផ្ដុំកម្លាំងដើម្បីបើកការលើកទ័ពទ្រង់ទ្រាយធំចំនួន ៣ ដោយព្រមៗគ្នា ទៅកាន់តំបន់ផ្លូវលេខ ៩ - ឡាវភាគខាងត្បូង កម្ពុជាភាគឦសាន និងតំបន់ប្រសព្វព្រំដែននៃប្រទេសទាំង ៣ សំដៅវាយកំទេច មូលដ្ឋានភស្តុភារ កាត់ផ្ដាច់ច្រករបៀងដឹកជញ្ជូនយុទ្ធសាស្ត្រ ពីតំបន់ភាគខាងជើងវៀតណាមសង្គមនិយម ទៅកាន់សមរភូមិមុខភាគខាងត្បូង ដើម្បីបង្ក្រាបការតស៊ូរបស់ប្រជាជនវៀតណាម បដិវត្តន៍ឡាវ និងកម្ពុជា។ ក្នុងនោះ "ប្រតិបត្តិការលើកទ័ព Lam Son ៧១៩" ដែលវាយលុកតំបន់ផ្លូវលេខ៩ - ឡាវភាគខាងត្បូង មានទ្រង់ទ្រាយធំជាងគេ។ ដូច្នេះហើយបានជាកងទ័ពវៀតណាមនិងឡាវបានរួមកម្លាំងគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារខាងលើ។ វីរៈជនកងកម្លាំងប្រដាប់អាវុធ លោក Nguyen Huy Hieu អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា៖

នៅក្នុងការវាយប្រយុទ្ធនេះ ការសហការប្រយុទ្ធរវាងកងទ័ព Pathet ឡាវ និងកងកម្លាំងរំដោះវៀតណាមខាងត្បូង មានសារសំខាន់ខ្លាំងណាស់។ ក្នុងយុទ្ធនាការផ្លូវលេខ៩ - ឡាវភាគខាងត្បូង ការដែលប្រទេសមិត្តបានបង្កើតទីបង្អែកនិងមូលដ្ឋានភស្តុភារ សម្រាប់កងកម្លាំងនៃផ្លូវ Truong Son ក៏ដូចជាកងកម្លាំងស្នូលនិងមូលដ្ឋាន កម្លាំងសេនាជន គឺមានអត្ថន័យសំខាន់ណាស់

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៧១ យុទ្ធនាការវាយបកផ្លូវលេខ ៩ - ឡាវភាគខាងត្បូង បានបញ្ចប់ដោយទទួលបានជ័យជំនះយ៉ាងពេញលេញ ក្រោយរយៈពេលជាង ៥០ ថ្ងៃយប់ ដោយបានកម្ចាត់ទាំងស្រុងនូវប្រតិបត្តិការលើកទ័ព Lam Son ៧១៩ របស់ខ្មាំងសត្រូវ។ ជ័យជំនះនៃយុទ្ធនាការផ្លូវលេខ ៩ - ឡាវភាគខាងត្បូងឆ្នាំ ១៩៧១ មានអត្ថន័យដ៏ធំធេង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសមរភូមិនៃប្រទេសឥណ្ឌូចិនទាំង៣ ហើយជាការព្រនង់សំពងដ៏ខ្លាំងដល់យុទ្ធសាស្ត្រ "វៀតណាមភាវូបនីយកម្មសង្គ្រាម" របស់សហរដ្ឋអាមេរិក បើកដំណាក់កាលថ្មីមួយ ដែលកងទ័ពវៀតណាមអនុវត្តន៍ប្រតិបត្តិការយោធារួមទ្រង់ទ្រាយធំ ដើម្បីវាយកំទេចខ្មាំងសត្រូវលើសមរភូមិភាគខាងត្បូង រួមចំណែកបង្កើតឡើងជ័យជំនះដ៏មហិមារនៅនិទាឃរដូវឆ្នាំ ១៩៧៥ បង្រួបបង្រួមប្រទេសជាតិ ហើយបដិវត្តន៍ឡាវក៏ដណ្ដើមបានរដ្ឋអំណាចមកឲ្យប្រជាជនយ៉ាងឆាប់រហ័សដោយមិនទទួលរងការខូចខាតនោះឡើយ។

ក្នុងបំណងរំលឹកដល់គុណូបការៈរបស់យុទ្ធជនដែលបានពលីជីវិត នៅទីកន្លែងនេះបានកសាងវិមានយុទ្ធជនវៀតណាម និងឡាវ ដើម្បីរំលឹកដល់ជំនាន់ក្រោយ ឱ្យចងចាំជានិច្ចនូវគុណូបការៈរបស់អ្នកដែលបានពលី។ រំលឹកដល់យុទ្ធនាការនេះ លោក Nguyen Minh Ky អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri ដែលជាសាក្សីប្រវត្តិសាស្ត្រម្នាក់នៃការប្រយុទ្ធបានចែករំលែកដោយការរំភើបចិត្តថា៖

ពេលខ្លះ ដេកក្នុងបន្ទប់ក្រោមដីតែមួយ ហើយពលីជីវិតដោយសារគ្រាប់បែកដូចគ្នា រហូតមកដល់ពេលនេះ មានផ្នូរជាច្រើន ដែលយើងមិនអាចដឹងថាតើជាជនជាតិ​វៀតណាម ឬជនជាតិឡាវនោះទេ

យុទ្ធនាការផ្លូវលេខ៩ - ឡាវភាគខាងត្បូងបានកត់សម្គាល់នូវភាពធំដឹងក្ដីរបស់កងទ័ពវៀតណាមសហការប្រយុទ្ធទ្រង់ទ្រាយធំ ព្រមទាំងក៏ជាសក្ខីភាពដ៏រស់រវើកនៃចំណងសាមគ្គីភាពប្រយុទ្ធពិសេសរវាងកងទ័ពនិងប្រជាជនវៀតណាមនិងឡាវ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០២១ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត ក៏បានចែករំលែកការបាត់បង់ជាមួយបណ្ដាគ្រួសារកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងទឹកដីឡាវ៖

ទុក្ខលំបាកវេទនា ភាពក្លាហានមោះមុត និងពលីកម្មរបស់កម្មាភិបាល និងយុទ្ធជននៃប្រទេសទាំងពីរកាលពីមុននេះ បានបន្សល់ទុកមកនូវមរតកដ៏ថ្លៃថ្លាសម្រាប់យើង ដែលជាប្រទេសឡាវនិងវៀតណាមឯករាជ្យ សេរីភាព បូរណភាពដែនដី ប្រជាជនយើងមានជីវភាពប្រកបដោយសុខសន្តិភាពនៅលើទឹកដីមាតុភូមិជាទីស្រឡាញ់។ ប្រទេសឡាវត្រូវបានរំដោះ វៀតណាមខាងត្បូងត្រូវបានរំដោះ ហើយតំបន់ភាគខាងជើង និងខាងត្បូងត្រូវបានរួបរួមជាគ្រួសារតែមួយ

ជ័យជំនះនៃយុទ្ធនាការផ្លូវលេខ៩-ឡាវភាគខាងត្បូងបានបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ គោលជំហរត្រឹមត្រូវ និងឈ្លាសវៃរបស់មជ្ឈិមបក្ស ដែលបង្ហាញពីភាពធំដឹងក្ដីគួរឱ្យកត់សម្គាល់របស់កងទ័ពវៀតណាសហការប្រយុទ្ធ។ សព្វថ្ងៃនេះ ជ័យជំនះនៃផ្លូវលេខ៩-ឡាវភាគខាងត្បូងនៅតែត្រូវបានចាត់ទុកថា ជានិមិត្តរូបដ៏រស់រវើកនៃចំណងសាមគ្គីភាពពិសេសរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ឡាវ-វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top