• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម្ចាស់ការទប់ទល់នឹងព្យុះទីហ្វុង Bualoi

ម្ចាស់ការទប់ទល់នឹងព្យុះទីហ្វុង Bualoi ដោយយកអាយុជីវិតរបស់ប្រជាជនជាអាទិភាពចម្បង។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការដឹកនាំការពារជនស៊ីវិលជាតិនៅក្នុងកិច្ចប្រជុំស្តីពីការទប់ទល់ នឹងព្យុះទីហ្វុង នាព្រឹកថ្ងៃទី ២៧ កញ្ញា នៅទីក្រុងហាណូយ។
រូបថត៖ baohatinh.vn

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា ព្យុះទីហ្វុង Bualoi មានលក្ខណៈពិសេសមួយគឺ៖ បោកមកយ៉ាងខ្លាំងក្នុងល្បឿន ៣៥-៤០ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីឆ្លងកាត់ប្រទេសហ្វីលីពីន ព្យុះនេះមិនចុះខ្សោយទេ ប៉ុន្តែបានបន្តខ្លាំងថែមទៀត។ ព្យុះទីហ្វុងនេះត្រូវបានព្យាករណ៍ថា នឹងឈានចូលសមុទ្រខាងកើត ហើយប៉ះពាល់ដោយផ្ទាល់ដល់ដីគោកវៀតណាម។ នេះគឺជាព្យុះទីហ្វុងដ៏ខ្លាំង និងគ្រោះថ្នាក់ ពិបាក់ព្យាករណ៍ ជាពិសេសនៅពេលផ្លាស់ទីតាមឆ្នេរសមុទ្រ។ ដូច្នេះហើយ នេះត្រូវបានចាត់ទុកជាស្ថានភាពអាសន្ន ហើយត្រៀមខ្លួនឆ្លើយតបក្នុងកម្រិតខ្ពស់បំផុត។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើថា៖ “ក្រសួងកសិកម្មនិងបរិស្ថាន និងបណ្តាមូលដ្ឋានបន្តបញ្ជាក់ពីតំបន់រងផលប៉ះពាល់ ផែនការនិងសេណារីយ៉ូនៅតំបន់ដែលរងផលប៉ះពាល់។ ខ្ញុំស្នើឲ្យអ្នកសារព័ត៌មានចាត់ទុកនេះជាកិច្ចការ។ ព័ត៌មានអំពីព្យុះទីហ្វុងត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ ហើយស្ថាប័នមានសមត្ថកិច្ចដូចជា ឆ្មាំការពារព្រំដែន ប៉ូលីសសមុទ្រក៏ត្រូវចាក់ផ្សាយព័ត៌មាន ដោយទម្រង់ផ្សេងទៀតដូចជាការផ្ញើសារតាមទូរស័ព្ទជាដើម”។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងឆ្លើយតបទៅនឹងគ្រោះធម្មជាតិ គឺជាចំណុចស្នូលសម្រាប់កិច្ចសម្របសម្រួលអន្តរវិស័យ និងអន្តរខេត្ត។ យោធាគឺជាកម្លាំងស្នូល ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរក និងជួយសង្គ្រោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top