• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ាឡេស៊ីស្នើបង្កើតក្រុមប្រឹក្សាហាឡាលអាស៊ាន

របៀបវារៈសំខាន់មួយរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងខែតុលា នឹងមាន សំណើបង្កើតក្រុមប្រឹក្សាហាឡាលអាស៊ាន ដែលជាយន្តការមួយដើម្បីទាញយកសក្តានុពលដ៏ធំនៃវិស័យហាឡាល់និងជំរុញ កិច្ច សហប្រតិបត្តិការក្នុងតំបន់លើវិស័យនេះ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi ដែលជាប្រធានក្រុមប្រឹក្សា ហាឡាល់ជាតិបានអះអាងថា ការបង្កើតក្រុមប្រឹក្សានេះមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការលើកកំពស់ឋានៈរបស់ខ្លួន ផ្សព្វផ្សាយទីផ្សារផលិតផលហាឡាល់ទូទាំងពិភពលោក។ យោងតាមលោក សក្ដានុពលនៃទីផ្សារហាឡាលក្នុងអាស៊ានដែលមានប្រជាជនជាង ៦៤០ លាននាក់ ចាំបាច់ត្រូវទាញយកប្រយោជន៍ពេញលេញ មុននឹងពង្រីកទៅកាន់ទីផ្សារធំៗផ្សេងទៀតក្នុងពិភពលោក។

ឧបនាយករដ្ឋមន្ត្រី Zahid បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្រុមប្រឹក្សាហាឡាល់អាស៊ាន ដោយម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាសហប្រធាន។ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ក្នុងនោះម៉ាឡេស៊ីសន្យាជួយវៀតណាមតាមរយៈការចេញវិញ្ញាបនប័ត្រ Jakim របស់ក្រសួងអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីនិងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះ ប្រទេសទាំងពីរបានឯកភាពសិក្សាលទ្ធភាពបង្កើតសួនឧស្សាហកម្មហាឡាល់នៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ

ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ

យន្តការនិងគោលនយោបាយអនុវត្តន៍ច្បាប់រដ្ឋធានី ឆ្នាំ ២០២៦ បើកចេញលំហរអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប និងបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់រដ្ឋធានី។

Top